ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ប្រជាពលរដ្ឋឃុំព្រែកប្ញស្សី ស្រុកល្វាឯម ចោទមេឃុំជាអ្នកបង្កើតឱ្យមានទំនាស់ដីធ្លី

ប្រជាពលរដ្ឋឃុំព្រែកប្ញស្សី ស្រុកល្វាឯម ចោទមេឃុំជាអ្នកបង្កើតឱ្យមានទំនាស់ដីធ្លី

ប្រជាពលរដ្ឋនៅឃុំព្រែកប្ញស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដែល តាំងទីលំនៅតាមបណ្តោយទន្លេតូច ប្រកបមុខរបរធ្វើស្រែប្រាំង និង ដាំឈូក រួមទាំងមុខរបរនេសាទ ខ្នាតតូច ដើម្បីបំពេញជីវភាព ។ ផ្ទៃដីស្រែប្រាំងដែលបានកាន់កាប់ តាំងពីឆ្នាំ១៩៧៩ គឺ៩៩ភាគរយ ពុំបានធ្វើពាក្យស្នើសុំកាន់កាប់ប្រើ ប្រាស់ដីធ្លីនោះទេ រហូតមកដល់ សព្វថ្ងៃនេះ គឺសំអាងតែទៅលើ ភ្លឺស្រែប្រាំង និងសាក្សីនៅជាប់ ព្រំដីគ្នាតែប៉ុណ្ណោះ ។

បច្ចុប្បន្ន ឃុំព្រែកប្ញស្សីក្នុង ស្រុកល្វាឯម មានការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចូលភូមិជា ច្រើនកន្លែង ធ្វើឱ្យផ្ទៃដីស្រែប្រាំង ក៏ចាប់ផ្តើមមានតម្លៃ តម្រូវឱ្យ មានការទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ។ ប៉ុន្តែរឿងដែលចម្លែកនោះ គឺប្រជាពលរដ្ឋក្នុងឃុំព្រែកប្ញស្សី មួយចំនួនធំបែរជាទទួលរងនូវការ បដិសេធពីអាជ្ញាធរឃុំព្រែកប្ញស្សី ក្នុងការបំពេញឯកសារលក់ទិញ របស់ប្រជាពលរដ្ឋទៅវិញ ។

មានការចោទសួរថា ករណី ដែលប្រជាពលរដ្ឋលក់ដី ដែល ទទួលរងនូវការបដិសេធពីអាជ្ញាធរ ឃុំព្រែកប្ញស្សី មកពីមេឃុំដែល ទើបឡើងថ្មីអសមត្ថភាព ឬមាន ចេតនាស្វែងរកផលប្រយោជន៍ឱ្យ ពិតប្រាកដ ។ ព្រោះដើម្បីអាច លក់ដីស្រែបាន ទោះបីថាជាដីគ្មាន លិខិតស្នាមក៏ពិតមែន ប៉ុន្តែភ្លឺស្រែ និងសាក្សីជាប់នឹងព្រំដីដែលបានផ្តិត មេដៃឱ្យ គឺជាតឹកតាងអាចឱ្យ លោកមេឃុំព្រែកប្ញស្សីទទួលស្គាល់ បានហើយ ។

ប៉ុន្តែរឿងដែលចម្លែក ធ្វើឱ្យ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ចំពោះចំណាត់ការលោកមេឃុំ ព្រែកប្ញស្សីនោះ គឺគាត់បកស្រាយ ថា ជាដីស្រែមានទំនាស់ ព្រោះ មានគេប្តឹងឆ្កុយទៅវិញ ។ ហើយ បើពិនិត្យទៅលើពាក្យបណ្តឹងដែល លោកមេឃុំយកមកបង្ហាញ គឺជា ឈ្មោះបុគ្គលម្នាក់អត់មានសាក្សីអ្វី ទាំងអស់ សូម្បីអ្នកដែលជាប់ ព្រំដីផ្តិតមេដៃក៏គ្មានផង តើអាច ចាត់ទុកបានថា មកពីលោកមេឃុំ អសមត្ថភាពឬក៏មានចេតនាបង្កើត សាច់រឿងដើម្បីស្វែងរកផល ប្រយោជន៍ផ្ទាល់ខ្លួនឱ្យប្រាកដទៅ។

ប្រជាពលរដ្ឋនៅក្នុងឃុំព្រែក ប្ញស្សីដែលរងគ្រោះ សំណូមពរ ដល់អភិបាលស្រុកល្វាឯម និង អភិបាលខេត្តកណ្តាល តាមរយៈ សារព័ត៌មាន អធិបតី ទោះបី លោក សម្បត្តិ ដែលទើបឡើង កាន់តំណែងជាមេឃុំព្រែកប្ញស្សី ក្នុងអាណត្តិនេះអសមត្ថភាព ឬក៏ មានចេតនាស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនក្តី សូមមេត្តាដាក់អ្នកថ្មី ដែលមានសមត្ថភាព និងបម្រើ ប្រជាពលរដ្ឋពិតប្រាកដ ទើបអាច បញ្ចប់បញ្ហាទំនាស់ដីធ្លីនេះបាន ។ ព្រោះបើទុកឱ្យលោក សម្បត្តិ បន្តកាន់មេឃុំតទៅទៀត គឺដោះ ស្រាយទាល់តែមេឃុំស្លាប់ទៅវិញ ទៀត ក៏ដោះស្រាយរឿងដីនៅឃុំ ព្រែកប្ញស្សីមិនចេញដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.