ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on លោក ចេង ស្រុង ឡើងធ្វើប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ គាត់កែទម្រង់កាន់តែស៊ីជ្រៅ

លោក ចេង ស្រុង ឡើងធ្វើប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ គាត់កែទម្រង់កាន់តែស៊ីជ្រៅ

ប្រភពបែកធ្លាយចេញពីប្រជា ពលរដ្ឋនៅខេត្តព្រះសីហនុ ដែល ធ្លាប់តែរំពឹងថា នៅពេលមានការ ផ្លាស់ប្តូរដាក់លោក ចេង ស្រុង ឱ្យឡើងធ្វើប្រធានមន្ទីរ បញ្ហាធ្វើ ប្លង់កម្មសិទ្ធិដីធ្លីកាន់តែពិបាកទ្វេដង ដែលជាហេតុធ្វើឱ្យពួកគាត់កាន់តែ ចំណាយច្រើន ហើយមានរយៈ ពេលយូរជាងមុនថែមទៀត ។

បើផ្អែកតាមការលើកឡើង របស់ប្រជាពលរដ្ឋដែលរត់ធ្វើប្លង់ កម្មសិទ្ធិដីធ្លី គឺត្រូវមានទំនាក់ ទំនងជាមួយអ្នករត់ការជាមុនសិន ទើបអាចរៀបឯកសារដាក់ចូល ទៅឱ្យមន្ត្រីជំនាញពិនិត្យ ។ ទោះ បីជាប្រភេទដីដែលមានលក្ខណៈ ត្រឹមត្រូវ បើនិយាយមិនត្រូវថ្លៃគ្នា គឺដូចដាក់ឯកសារចោល ធ្វើ ដំណើរចុះឡើង៤ដង ក៏នៅតែមិន ទាន់លេចចេញប្លង់រឹងបានផង ។ ប៉ុន្តែបើឱ្យថ្លៃតាមការចង់បាន ទើប បានទទួលប្លង់រឹងឆាប់រហ័ស ។

គោលនយោបាយច្រកចេញ ចូលតែមួយដែលសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋ មន្ត្រី រដរ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសឱ្យគ្រប់បណ្តាខេត្ត រាជ ធានី ត្រូវអនុវត្តឱ្យបាន គឺហាក់ ពុំទាន់មានការសម្រេចឱ្យបង្កើត នៅខេត្តព្រះសីហនុនៅឡើយទេ ពិសេសពាក់ព័ន្ធទៅនឹងមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីតែម្តង ។ ទើប បណ្តែតបណ្តោយទុកឱកាសឱ្យ លោក ចេង ស្រុង នៅបន្តធ្វើ ជាមួយអ្នករត់ការប្លង់ដីនា់តែយូរ បញ្ហាពុករលួយនៅក្នុងមន្ទីរខ្លាញ់ មួយនេះពិតជាបានធ្វើឱ្យប្រជា ពលរដ្ឋខកចិត្តកាន់តែខ្លាំង ដោយ រំពឹងថា មានតែអង្គភាពប្រឆាំង អំពើពុករលួយចុះស៊ើបអង្កេតនោះ ទេ ទើបអាចធ្វើឱ្យប្រជាពលរដ្ឋ ក្នុងខេត្តសេដ្ឋកិច្ចមួយនេះអាចស្ងប់ ចិត្តបាន ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.