ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ប៉េអឹមខេត្តរតនគិរី នៅពីក្រោយមេឈ្មួញឈើប្រណីត ដឹកទៅស្រុកយួន

ប៉េអឹមខេត្តរតនគិរី នៅពីក្រោយមេឈ្មួញឈើប្រណីត ដឹកទៅស្រុកយួន

កន្លងមក មេឈ្មួញឈើឈ្មោះ ហ៊ូវ ជីវ៉ៃ ដែលដឹកជញ្ជូនឈើ ប្រណីតពីតំបន់នានាក្នុងខេត្តរតន គិរី ចេញទៅលក់នៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាវ ដាវដែលមានកម្លាំងចម្រុះរាប់សិប នាក់ត្រួតពិនិត្យបានដោយគ្មាន ការបង្ក្រាបពីមន្ត្រីជំនាញ និង កម្លាំងសមត្ថកិច្ច ពិសេស គឺកង រាជអាវុធហត្ថខេត្តក្រោមអំណាច លោក គឹម រស្មី ក៏ព្រោះថា មានមន្ត្រីកងរាជអាវុធហត្ថខេត្ត ឈ្មោះ ណុប ណាក់ ហៅណាក់ ក្បាលធំ ជាខ្នងបង្អែក ។

មានការចោទសួរថា បើមន្ត្រី កងរាជអាវុធខេត្តឈ្មោះ ណុប ណាក់ ហៅណាក់ក្បាលធំ នៅ ពីក្រោយមេឈ្មួញឈើឈ្មោះហ៊ូវ ជីវ៉ៃ តើអាចមើលរំលងចំពោះ ផលប្រយោជន៍ទៅឱ្យលោកគឹម រស្មី ដែលជាមេបញ្ជាការកងរាជ អាវុធហត្ថខេត្តបានដោយរបៀបណា ?

ម៉្យាងវិញទៀត លោក ថង សាវុន ដែលជាគណៈបញ្ជាការ ឯកភាពខេត្ត និងជាអនុប្រធាន គណកម្មការបង្ក្រាបបទល្មើស ព្រៃឈើក៏ទទួលបានផលប្រយោជន៍ ពីមេឈ្មួញ ឈើឈ្មោះហ៊ូវ ជីវ៉ៃ ផងដែរ គឺជាករណីឃុបឃិតគ្នា ជាប្រព័ន្ធ ទើបគេពុំដែលឃើញ មានការចុះបង្ក្រាបណាមួយពីកម្លាំង សមត្ថកិច្ចរហូតមានការចុះផ្សាយ តាមបណ្តាញព័ត៌មានជាច្រើន ទើបមាន ការផ្ទេរមុខរបរឱ្យទៅ ឈ្មោះ ទូច ណាត ហៅទូច បន្តដឹកឈើ ជំនួសមេឈ្មួញ ហ៊ូវ ជីវ៉ៃ វិញ ប៉ុន្តែការពិត គឺជាក្រុម តែមួយនោះទេ  ។

ថ្មីៗនេះ មានករណីចុះបង្ក្រាបឈើប្រណីតដែលឈ្មួញលាក់ទុកនៅស្រុកតាវែង ខេត្តរតនគិរី ក្រោមការដឹកនាំពីលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ មានការរិះគន់ថា ឡានដឹក ឈើដែលមេឈ្មួញឈ្មោះ ហ៊ូវ ជីវ៉ៃ ដែលផ្ទេរទៅឲ្យបងប្អូនខ្លួនឈ្មោះ ទូច ណាត ហៅទូច ដឹកចេញពីស្ពានស្រែពក ជាប់ខេត្តស្ទឹងត្រែង តាមរថយន្តសាំយ៉ុង ពាក់ស្លាកលេខ 2AC-0909 តាមផ្លូវជាតិទាំងយប់ទាំងថ្ងៃ ហេតុអ្វីលោក គឹម រស្មី មិនព្រមបង្ក្រាបផង ?

រឿងដែល នឹកស្មានមិនដល់ នោះ គឺក្រុមឈ្មួញឈើ បានស្ទាក់ ថយបុកឡានអ្នកកាសែតជាបន្ត បន្ទាប់ ដែលចុះយកព័ត៌មាន ទើប លេចមុខ មេឈ្មួញឈ្មោះ ហ៊ូវ ជីវ៉ៃ ចុះមកសម្របសម្រួ លថែម ទៀត តើអាចជាករណីបើក ភ្លើង ខៀវ ឱ្យក្រុមឈ្មួញឈើឈ្មោះហ៊ូវ ជីវ៉ៃ ដែលមានខ្នងបង្អែក ពីមន្ត្រី ប៉េអឹមឈ្មោះណុប ណាក់ ដែល អាចបញ្ជាក់បានថា មានការពាក់ ព័ន្ធផលប្រយោជន៍ដល់លោកគឹម រស្មី និងលោក ថង សាវុន ទើបក្រុម ឈ្មួញឈើអាចប្រើ ហិង្សាមកលើ អ្នកកាសែតបាន ដោយមានសុវត្ថិភាពក្នុងអាណា ចក្រខេត្តរតនគិរីបាន ។

មានការលើកឡើងថា ជិត ដល់រដូវកាលបោះឆ្នោតបែបនេះ មន្ត្រីថ្នាក់ខេត្តតែងបិទភ្នែកឱ្យបទ ល្មើសព្រៃឈើធ្វើសកម្មភាពដោយ សេរី និងពុំមានការចុះបង្ក្រាបអ្វី ឡើយ ។ មិនចុះបង្ក្រាបព្រោះ គេលើកហេតុផលថា ស្វែងរក ចំណូលដើម្បីធ្វើសកម្មភាពក្នុង ការចុះឃោសនារកសំឡេងឆ្នោត ដែលផ្ទុយទៅនឹងគោលនយោ បាយទាំងស្រុងរបស់គណបក្សដែល កំពុងកាន់អំណាចបច្ចុប្បន្ន ក្រោម ការដឹកនាំរបស់សម្តេចនាយករដ្ឋ មន្ត្រី ហ៊ុន សែន និងជាប្រធាន បក្សប្រជាជនកម្ពុជា ដែលធ្លាប់ តែធ្វើការប្តេជ្ញាចិត្តក្នុងការបង្ក្រាប បទល្មើសព្រៃឈើ ទោះស្ថិតក្រោម រូបភាពបែបណាក៏ដោយ ។

ថ្មីៗនេះ សកម្មភាពដឹកជញ្ជូនឈើក្រោមអំណាចមន្ត្រីកងរាជ អាវុធហត្ថខេត្តរតនគិរី ហាក់បង្ហាញសញ្ញាប្រកាស អាសន្នដែល បាននិងកំពុងបំពានទៅលើបទ​ បញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង្កើតគណៈកម្មការបង្ក្រាប បទល្មើសព្រៃឈើ ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន ទទួលរងនូវបរាជ័យ។ បានជាបរាជ័យ ព្រោះសកម្មភាព ចុះបង្ក្រាបបទល្មើសព្រៃឈើដែល រឹបអូសឈើបានជាង៧ម៉ឺនម៉ែត្រ គូប គឺជាករណីចុះបង្ក្រាបដូចភ្លើងចំបើង មិនមែនដូចភ្លៀងរលឹម តាមការអះអាងរបស់សម្តេចនាយក រដ្ឋមន្ត្រីនោះឡើយ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.