ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ចែ​ច្រឹប និង​ឈ្មោះ ថា​ន ត្រៀម​នាំ​គ្រឿងចក្រ​ចូល​ព្រៃ​សហគមន៍​ដើម្បី​ដឹកចេញទៅ​ស្រុក​យួន

ចែ​ច្រឹប និង​ឈ្មោះ ថា​ន ត្រៀម​នាំ​គ្រឿងចក្រ​ចូល​ព្រៃ​សហគមន៍​ដើម្បី​ដឹកចេញទៅ​ស្រុក​យួន

ប្រភព​ព័ត៌មាន​ច្បាស់ការ បាន​បញ្ជាក់​ឱ្យដឹងថា មេ​ឈ្មួញ ឈើ​ដុះ​ស្លែ​ឈ្មោះ ចែ​ច្រឹប និង ឈ្មោះ ថា​ន បាន​និង​កំពុង​ត្រៀម  នាំ​គ្រឿងចក្រ​ចូល​ដឹកឈើ​ចេញ ពី​ព្រៃ​សហគមន៍​នៅ​ស្រុក​អូរ យ៉ា​ដាវ និង​ស្រុក​លំផាត់ ។

​ព្រៃ​សហគមន៍​ដែល​មេ  ឈ្មួញ​ឈើ​ត្រៀម​នាំ​គ្រឿងចក្រ ចូល​ដឹក​ចេញ​គឺ​នៅ​ចំណុច​យ៉ាង ទុង​ចំណុច​អូរ​តាង​, ចំណុច​អូរ ជីព​កែង​តាន់ និង​នៅ​ភូមិ​ខ្វែង​។​

​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ឈ្មោះ ចែ​ច្រឹប និង​ឈ្មោះ ថា​ន អាច ឃុបឃិត​ទិញ​ព្រៃ​សហគមន៍ នៅ​ស្រុក​ទាំង​ពីរ​ខាងលើ នាំ  ចេញ​ទៅ​ស្រុក​យួន​បាន​ដោយ មាន​ខ្នងបង្អែក​ឈ្មោះ ងួន សុ​វណ្ណា ហៅ​អូន​ធំ មាន​តួនាទី ជា​ប្រធាន​វរៈ​សេនា​តូច​ការពារ  ព្រំដែន​លេខ ៦២៣ ។ ច្រក  របៀង​ដែល​នាំ​ឈើ​ចេញ​ក្រោម អំណាច​លោក ងួន សុ​វណ្ណា រួម​មាន​ច្រក​អូរ​ថ្ម​, ច្រក​ខ្លាធំ  ដែល​គ្រប់គ្រង​ដោយ​ប្តី​ចែ​ច្រឹប ឈ្មោះ ថុន និង​ច្រក ៧៣១ ។​

​មានការ​បង្ហើប​ឱ្យដឹងថា មេ​ឈ្មួញ​ឈើ​ឈ្មោះ ចែ​ច្រឹប និង​ឈ្មោះ ថា​ន បាន​រត់ការ  ទៅ​អាជ្ញាធរ​ខេត្ត​រតនគីរី និង  សមត្ថកិច្ច​ក្នុង​ខេត្ត​រួម​ទាំង​មន្ត្រី ជំនាញ​ក្នុង​ខេត្តរតនគិរី​រួចរាល់ ហើយ​រង់ចាំ​តែ​ឱកាសល្អ​គឺ  អំឡុង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី ជាតិ អាច​នឹង​ធ្វើ​សកម្មភាព​ជា ទ្រង់ទ្រាយ​ធំ ។ ចំណែក​ភស្តុតាង​គ្រឿងចក្រ​ដឹកជញ្ជូន​ឈើ រួម​ទាំង​ឃ្លាំង​ឈើ​នៅ​តាម​ច្រក ព្រំដែន​ដែល​មាន​ទំហំ​រាប់​គី​ឡូ ម៉ែត្រ​របស់​មេ​ឈ្មួញ​ឈើ​ឈ្មោះ  ចែ​ច្រឹប និង​ឈ្មោះ ថា​ន សារព័ត៌មាន​ជាតិ​និង​ចុះ​ផ្សាយ​បន្ត តាម​ទំព័រ​កាសែត​និង​នៅលើ គេហទំព័រ​បន្តទៀត ។​

​ព័ត៌មាន​ត្រួសៗ​ខាងលើនេះ  អាច​ជា​មូលដ្ឋាន​ក្នុង​ការផ្តល់ ព័ត៌មាន​ដល់ ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង យោធពលខេមរភូមិន្ទ​និង​ជា​មេ បញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​ដែល​កំពុង​ទទួល បទបញ្ជា​ពី​រាជរដ្ឋាភិបាល​ជា ប្រធាន​គណៈកម្មការ​បង្ក្រាប  និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឱ្យមាន​ប្រសិទ្ធភាព ។ ព្រោះ​បើ  រំពឹង​ទៅលើ​គណៈបញ្ជាការ ឯកភាព​ខេត្ត​រតនគីរី ជា​អនុ ប្រធាន​គណៈកម្មការ​បង្ក្រាប បទល្មើស​ព្រៃឈើ​ជា​សេ​នាធិ ការ​ឱ្យ​ប្រធាន​គណៈកម្មការ គឺ ពិតជា​ពុំ​អាច​ជឿ​ទុកចិត្តបាន ឡើយ ។ ព្រោះ​រាល់​សកម្មភាព ដឹកជញ្ជូន​ឈើ​ពី​ឈ្មួញ​ធំៗ​ដូច ចែ​ច្រឹប និង​ឈ្មោះ ថា​ន មុន នឹង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន ឈើ គឺ​បាន​រត់ការ​ក្នុង​ខេត្ត​អស់  ហើយ​បើ​មាន​ការធ្វេសប្រហែស  គឺ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​បំផុត​សម្រាប់ តួនាទី​ជា​ប្រធាន​គណៈកម្មការ បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល ផ្តល់​ទំនុកចិត្ត​ពី​ប្រមុខ​រាជ​រដ្ឋា​ភិ បាល​ជាក់​ជាមិនខាន ៕

 

Filed in: ព័ត៌មានជាតិ, រាយការណ៍​ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.