ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ឧក្រិដ្ឋជន​ព្រៃឈើ ហ៊ូ​វ ជី​វ៉ៃ កំពុង​នាំ​គ្រឿងចក្រ​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ភូមិ​បា​ដល​

ឧក្រិដ្ឋជន​ព្រៃឈើ ហ៊ូ​វ ជី​វ៉ៃ កំពុង​នាំ​គ្រឿងចក្រ​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ភូមិ​បា​ដល​

​ប្រភព​ច្បាស់​ការណ៍​បានបញ្ជាក់​ឲ្យ​ដឹងថា មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ បាន​នាំ​គ្រឿងចក្រ​ចំនួន​៨​គ្រឿង ចូលទៅ​ក្នុងព្រៃ​សហគមន៍​ភូមិ​បា​ដល ឃុំ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដើម្បី​កាប់បំផ្លាញ​ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម ។ សកម្មភាព កាប់បំផ្លាញ​ព្រៃ​សហគមន៍​ភូមិ​បា​ដល ត្រូវបាន​គេ​អះអាង​យ៉ាងច្បាស់​ថា មានការ​ឃុបឃិត​គ្នា​ពី​ឈ្មោះ ប៉ិច ផ្តល់​លុយ​ទៅ​ឲ្យ​ប្រធាន​សហគមន៍​ឈ្មោះ រ​ចំ ស្មើ​ល ចំនួន​៣​ម៉ឺន​ដុល្លារ ។​

​ស្ថិតក្រោម​រូបភាព​ឃុបឃិត​ជាមួយ​ប្រធាន​សហគមន៍​ភូមិ​បា​ដល ត្រូវបាន​គេ​អះអាងថា មេ​ឈ្មួញ​ឈើ​ឈ្មោះ ប៉ិច និង​ឈ្មោះ ស៊ី​នឿន និង​ឧក្រិដ្ឋជន​ព្រៃឈើ​ដុះ​ស្លែ​នៅ​ខេត្តរតនគិរី ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ បាន​ចូល​កាប់​ទន្ទ្រានព្រៃ​សហគមន៍​ភូមិ​បា​ដល មាន​រយៈពេល​២​ខែ​មកហើយ ។​

​ដូច​ឃើញ​ក្នុង​រូបភាព​នេះ​ស្រាប់ ទោះបី​មានការ​ប្រើពាក្យ​លក់​-​ទិញ​ព្រៃ​សហគមន៍​ពី​ប្រធាន​សហគមន៍​យ៉ាងណាក៏ដោយ សុទ្ធសឹង​ជា​រឿង​ធ្វើឡើង​ដើម្បី​ស្វែងរក​ផលប្រយោជន៍​បំពាន​ច្បាប់​តែប៉ុណ្ណោះ ។​

​ដោយសារ​មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ធ្លាប់មាន​ទំនាក់ទំនង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចូលទៅ​ប្រទេស​វៀតណាម ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្តរតនគិរី គឺជា​ខ្នងបង្អែក​នេះហើយ ទើប​មេ​ឈ្មួញ​ឈ្មោះ ប៉ិច និង​ឈ្មោះ ស៊ី​នឿន ត្រូវ​ចាប់ដៃ​ជាមួយ​មេ​ឧក្រិដ្ឋជន​ដុះ​ស្លែ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ ដើម្បី​ធានា​សុវត្ថិភាព​ក្នុងការ​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ឲ្យ​ទទួលបាន​ជោគជ័យ ។​

​គោលនយោបាយ​អភិរក្ស​ព្រៃ​សហគមន៍ មិនមែន​ថា លោក គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី និង​លោក ថង សាវុន គណៈបញ្ជាការ​ឯកភាព​ខេត្ត មិនដឹង មិន​យល់​នោះទេ ។ ព្រោះ​ដើម្បី​ធានា​ដល់​ការថែរក្សា​ធនធានធម្មជាតិ​ព្រៃឈើ​ក្នុង​សហគមន៍ ទើប​រាជរដ្ឋាភិបាល​ត​ម្រូ​វ​ឲ្យ​បង្កើត​សហគមន៍​អភិរក្ស​ព្រៃឈើ ។​

​មិនដឹងថា លោក គឹម រស្មី និង​លោក ថង សាវុន បានដឹង ឬ​សំងំ​ធ្វើ​មិនដឹង​ចំពោះ​ករណី​ឃុបឃិត​គ្នា​កាប់បំផ្លាញ​ព្រៃ​សហគមន៍​ភូមិ​បា​ដល ឃុំ​អូរ​យ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ឬ​យ៉ាងណា​នោះទេ ទើប​សកម្មភាព​ក្រុម ហ៊ូ​វ ជី​វ៉ៃ មេ​ឈ្មួញ​ដុះ​ស្លែ​ត្រូវ​ស្ងាត់​បែបនេះ ។

សង្ឃឹមថា ស្ថិតក្នុង​ដែន​អំណាច​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធ​ពម​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ទទួលបាន​ការទុកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល តែងតាំង​តួនាទី​បន្ថែម​ជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ ពិតជា​មិន​ធ្វើ​ឲ្យ​គោលនយោបាយ​ការពារ​ព្រៃឈើ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី អស់សង្ឃឹម​នោះឡើយ ។ ព្រោះ​បើ​រង់ចាំ​ចំណាត់ការ​លោក ថង សាវុន ដែលមាន​តួនាទី​ជា​អនុប្រធាន​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​លោក គឹម រស្មី មេបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​ខេត្ត ជា​សេនាធិការ​ក្នុងការ​អនុវត្ត គឺ​ដូច​រំពឹង​ទៅលើ​ផ្កាយ​លើ​មេឃ ព្រោះតែ​ផលប្រយោជន៍​បាន​បិទបាំង​ភ្នែក​អស់លោក​ទាំងនោះ​ឲ្យ​មើលលែងឃើញ​សកម្មភាព​បទល្មើស​ព្រៃឈើ​អស់​ទៅហើយ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស, សន្តិសុខ សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.