ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ផ្ទុះរឿង​លោកសូត្រ ស៊ីសុខឃាង ប្រធាន​មន្ទី កសិកម្មខេត្តឧត្ដរមានជ័យ ប្រព្រឹត្ត អំពើរពុករលួយធ្ងន់ធ្ងរ

ផ្ទុះរឿង​លោកសូត្រ ស៊ីសុខឃាង ប្រធាន​មន្ទី កសិកម្មខេត្តឧត្ដរមានជ័យ ប្រព្រឹត្ត អំពើរពុករលួយធ្ងន់ធ្ងរ

នេះគឺជារូបភាពដែលបង្ហាញពីសកម្មភាពរបស់ប្រជាពលរដ្ឋ

ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យ កំពុងរងការចោទថា បានប្រើប្រាស់ការិយាល័យផលិតកម្មនិងបសុព្យាបាល​ ដើរតួរយ៉ាងសំខាន់សំរាប់ដើរប្រម៉ូលប្រាក់ពុករលួយកេងប្រវញ្ញ គាបសង្កត់ជិះជនពីអាជីវករធ្វើអាជីវកម្មពិឃាតសត្វ ជារាងរាល់ឆ្នាំនិងជារាងរាល់ខែ ដោយធ្វើការទាមទារ​អោយ អាជីវករបង់ប្រាក់ លើសចំនួន ដែលសារាចរ ណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលស្ដីអំពី​ការចាត់ វិធានការពង្រឹងការគ្រប់គ្រងអាជីវកម្មសត្វនិងជលផល។

បើយោងទៅលើសារាចរណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ​ ក្រសួងអនុញ្ញាតអោយមានសត្វឃាតដ្ឋាន តាមមូលដ្ឋាន(ឃុំ/សង្កាត់)​សម្រាប់ពិឃាតសត្វ ផ្គត់ផ្គង់សាច់នៅតាមម៉ូលដ្ឋានដោយផ្ទល់។
នៅក្នុងនោះដែមានអាជីវកម្មពិឃាតសត្វ ប្រភេទ(ក)​និងប្រភេទ(ខ)​ ប្រភេទ​ (ក​)​ក្រសួងកសិកម្មតម្រូវអោយបង់ប្រាក់ក្នុងមួយឆ្នាំ១០ម៉ឺនរៀលរីឯប្រភេទ​( ខ)​ ក្រសួងតម្រូវអោយបង់ប្រាក់៨ម៉ឺនរៀលក្នុងមួយឆ្នាំ។
បែជាលោកសូត្រស៊ីសុឃាង ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យបានអោយមន្រ្ដីការិយាល័យផលិតកម្មបសុព្យាបាល(ពេទ្យសត្វ)​ដើរប្រម៉ូលប្រាក់​ តម្រូវអោយអាជីវករនៅទូទាំងខេត្តឧត្ដរមានជ័យ បង់ប្រាក់ក្នុងមួយឆ្នាំ៥៧ ម៉ឺន​រៀល និងក្នុងមួយខែ៩ម៉ឺនរៀលផ្សេងទៀត។ ដែលតំលៃទឹកប្រាក់ទាំងនោះ លើសពីសារាចរណែនាំរបស់ក្រសួងកសិកម្មរហូតដល់គុណ៥ដង។

អាជីវករលក់សាច់ជ្រូកនិងសាច់គោ នៅក្នុងខេត្តឧត្ដរមានជ័យបានលើកឡើងថាពួកគាត់ត្រូវបានពេទ្យសត្វតម្រូវអោយពួកគាត់បង់ប្រាក់ក្នុងមួយឆ្នាំ៥៧ម៉ឺនរៀល និងប្រចាំខែក្នុង​ មួយខែ៩ម៉ឺនរៀល និងបង់កុងស៊ី១០ម៉ឺនរៀល​ ទៀត ពួកគាត់បន្តរថាសុំចុះ​តែមួយម៉ឺនរៀលមិនបានផង​ ហើយពួកគាត់បានធ្វើសត្វឃាតនៅនិងផ្ទះ ជាលក្ខណ:គ្រួសារ​បែជាបង់ប្រាក់អោយទៅអាជីវកម្មដេញថ្លៃផ្ដាច់មុខ ក្នុងមួយខែ១០ម៉ឺនរៀលបន្ថែមទៀត​ ដែលផ្ទុយពីសារាចរណែនាំរបស់ក្រសួង​កសិកម្ម ទាំងស្រុង។

ជុំវិញការអនុវត្តនិតិវិធីច្បាប់របស់ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យ លោកសូត​ស៊ីសុឃាង​ បានផ្គើននិងអនុវត្តផ្ទុយ ពីសារាចរណ៍ណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទាំងស្រុង តែម្ដង។
ដែលលោកសូតសូតស៊ីសុឃាងបានប្រើគ្រប់វិធីសាសក្នុងការគាបសង្កត់អាជីវករ ប្រម៉ូលប្រាក់ពុករលួយ យកមកសោយសុខ​ក្នុងសង្គមគ្រួសារ និងទប់សភាពការណ៍រក្សាតំណែងអោយបានគង់វង្ស ដោយឡែកពលរដ្ឋបានទទួលរងគ្រោះអត់ឈប់ឈរ។
ជុំវិញករណីខាងលើ លោក​ សូត​ ស៊ីសុខឃាង​ ប្រធានមន្ទីកសិកម្មខេត្តឧត្ដរមានជ័យ​ បានអោយសួរទៅខាងលោក តាញ់បុត្តា ប្រធានប្រធានការិយាល័យនិងបសុព្យាបាល ដើម្បីលោកបានដឹងផងនិងចៀសវាងភាន់ច្រឡំ​និងធ្វើការចោទប្រកាន់មិនច្បាស់លាស់។
លោកតាញ៉​ បុត្តា ប្រធានការិយាល័យ​ផលិតកម្មនិង បសុភាបាល បានអោយដឹងថាបានប្រាក់ទាំងនោះហើយយកមកអភិវឌ្ឍន៍អង្គភាព៕
សាន់រិន្ទ ឩត្តរមានជយ៍

Filed in: ជីវិត កំសាន្ត, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.