ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on គ្រោះថ្នាក់​ផ្តើមចេញពី​ការគ្រប់គ្រង​ចំណីអាហារ

គ្រោះថ្នាក់​ផ្តើមចេញពី​ការគ្រប់គ្រង​ចំណីអាហារ

នាយកដ្ឋាន​កាំកុងត្រូល​គឺជា  ស្ថាប័ន​ជំនាញ​លើ​ការត្រួតពិនិត្យ  ចំណីអាហារ ដើម្បី​ធានា​ដល់ សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា ។

​ស្ថិតក្រោម​អំណាច​លោក  ម៉ក់ ពេ​ជ​រិទ្ធ ជាច្រើន​ឆ្នាំ​កន្លង មក បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ  ចាប់ពី​អាយុ​ជាង ១០​ឆ្នាំ នៅ កម្ពុជា ភាគច្រើន​ទទួលរង​នូវ ជំងឺ​ក្រពះ ពោះវៀន ដែល​ផ្តើម  ចេញ​ពី​បញ្ហា​ចំណីអាហារ ដែល​នាំចូល​ខ្វះ​ការត្រួតពិនិត្យ​ពី  បរទេស ។​

​បាតុភាព​ជាច្រើន​ផ្តើមចេញ  ពី​បទល្មើស​ចំណីអាហារ​ដូចជា  ករណី​នាំ​ប្រភេទ​ទឹក​ស៊ុប​ដាក់ ក្នុង​ប៊ីដុង នាំចូល​ពី វៀតណាម  រួមទាំង ប្រភេទ​យី​ហ៊ឺ ផលិត​ពី ជ័រ​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​រួម ទាំង​បន្លែ ផ្លែឈើ​គ្រប់​ប្រភេទ  គឺជា​តឹកតាង​បង្ហាញ​ថា​បើ​គ្មាន ការឃុបឃិត​ពី​កាំកុងត្រូល ដើម្បី​ស្វែងរក​ផលប្រយោជន៍  ទេនោះ ផលិតផល​ទាំងនេះ​ក៏ មិន​អាច​នាំ​ចូល​បាន​ដែរ ។

​ម្យ៉ាងវិញទៀត មេ​ឈ្មួញ​នាំ ចូល​បទល្មើស​ចំណីអាហារ  ដែល​គ្រោះថ្នាក់​ដល់​សុខភាព  ប្រជាពលរដ្ឋ គឺ​ពុំ​ដែល​ឃើញ មាន សមត្ថកិច្ច​កាំកុងត្រូល​ចុះ បង្ក្រាប​បាន​តាម​ការ​នាំ​ចូល​ម្តង ណា​ឡើយ ។​    ​
​    ​    ​
​ផ្ទុយទៅវិញ​ករណី​បទល្មើស  ចំណីអាហារ​នៅ​កម្ពុជា គេ  សង្កេត​ឃើញ​តែ​សកម្មភាព​ធ្វើ បុណ្យ​ដាក់​ទាន របស់លោក  ម៉ក់ ពេ​ជ​រិទ្ធ ប្រធាន​នាយកដ្ឋាន  កាំកុងត្រូល​ដែល​មជ្ឈដ្ឋាន​ទូទៅ តែង ពោល​តៗ​គ្នា តាមរបៀប  បុណ្យ​ក៏​ធ្វើ​ឈើ​ក៏​កាប់​ត្រី​ក៏ សម្លាប់ ទើប​បច្ច័យ​របស់​លោក  ប្រធាន​ហាក់​ពុំ​ចេះ​រីងស្ងួត  បែប​ហ្នឹង ។ ចំណែក​អ្នក​រង គ្រោះ​ពិតប្រាកដ​នោះ គឺ​ពលរដ្ឋ ខ្មែរ ដែល​ផ្តល់​ក្តីសង្ឃឹម​ទៅលើ  ការគ្រប់គ្រង​ការត្រួតពិនិត្យ ប្រកបដោយ មហា​គតិ បណ្ឌិត  របស់លោក ម៉ក់ ពេ​ជ​រិទ្ធ ដោយ  មិន​អាច​ប្រកែក​បាន​ឡើយ ពី ព្រោះ​បើ​ផ្អែក​លើ​សុខភាព​របស់  ប្រជា​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​គឺ​ពិត ជា​នៅ​មាន​ប្រភេទ​ចំណីអាហារ ច្រើនណាស់​ដែល​ប៉ះពាល់​ដល់ សុខភាព ហើយ​គ្មាន​ការត្រួត  ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​ដែល​តម្រូវ អោយ​មាន​ថ្នាក់ដឹកនាំ​ដែលមាន  សមត្ថភាព​ពិតប្រាកដ​ទើប​អាច  ដោះស្រាយ​បញ្ហា​សុខភាព​ជូន ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ព្រោះ​ចំណីអាហារ​ប្រកបដោយ គ្រោះថ្នាក់​នេះ​បាន ។

​ម្យ៉ាងវិញទៀត​ផ្អែក​តាម  ព័ត៌មាន​ផ្លូវការ​ចេញពី​សហគម ន៍​អឺរ៉ុប​បានឱ្យដឹងថា ប្រភេទ  បន្លែ ផ្លែឈើ ដែល​ចេញពី​ប្រទេស​វៀតណាម​ត្រូវ​បាន​ជាប់ បំរាម​មិន​ឱ្យ​នាំ​ចូល​ទៅ​កាន់ បណ្តា​ប្រទេស​នៅក្នុង​សហគម ន៍​អឺរ៉ុប​ឡើយ ។

​ចុះ​បើ​មួយ​ថ្ងៃៗ​កម្ពុជា​នាំ  ចូល​បន្លែ​ផ្លែឈើ​ពី​វៀតណាម រាប់សិប​តោន​បែប​ហ្នឹង​បាន  តើ​អាច​ចាត់​ទុក​ពី​សមត្ថភាព លោក ម៉ក់ ពេជ្ជ​រិទ្ធ អាច​ទប់ ស្កាត់​បន្លែ ផ្លែ​ឈើ​ដែល​មាន  សារធាតុ​គីមី​ខ្ពស់​បាន​ដោយ របៀប​ណា ? ។ ឬ​ជា​អា​ថ៌  កំបាំង​នៅ​ពីក្រោយ​គ្រោះថ្នាក់ បន្លែ​ផ្លែឈើ​នាំចូល​ពី​វៀតណាម អាច​មាន​ហេតុផល​ផ្សេង​ក្រៅ ពី​សមត្ថភាព​ត្រួតពិនិត្យ !! ។​

​ដោយ​មើលឃើញ​ពី​គ្រោះ  ថ្នាក់លើ​បន្លែ​ផ្លែ​ឈើ​នេះ​ហើយ  ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី  ក្រសួង​កសិកម្ម​ធ្លាប់​បានបញ្ជាក់ ចាត់​វិធានការ​ដាក់​ប៉ុស្តិ៍​ត្រួត ពិនិត្យ​ជា​មួយ​កម្លាំងចម្រុះ ប៉ុន្តែ  ជា​អកុសល​គម្រោងកា​រលោក រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ត្រូវបាន ស្ថាប័ន​ផ្សេងៗ​ជំទាស់​ដោយ​ពុំ បានបញ្ជាក់​ឈ្មោះ​ស្ថាប័ន​ណា ឡើយ ។​

​ទោះបី​យ៉ាងណា​ឯកឧត្តម  រដ្ឋមន្ត្រី​កសិកម្ម​បាន​ចាត់ទុក ករណី​ជំទាស់​ទៅ​នឹង​គម្រោង ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ គឺជា​ការ  ទទួលខុសត្រូវ​ចំពោះ​សុខភាព ប្រជាពលរដ្ឋ​ស្របពេល​ដែល បន្លែ​ផ្លែឈើ​នាំចូល​ពី​វៀតណាម មាន​ទំហំ​រាប់រយ​លាន​ដុល្លារ បែប​ហ្នឹង​…! ក្នុង​មួយ​ឆ្នាំៗ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.