ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ផលិតផលហួសកាលបរិច្ឆេទត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ រកឃើញ និងដកហូត

ផលិតផលហួសកាលបរិច្ឆេទត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ រកឃើញ និងដកហូត

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨
មន្រ្តីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពី មន្ដ្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្ទះលក់គ្រឿងឧបភោគបរិភោគ និងតូបលក់ភេសជ្ជៈស្ថិតនៅផ្សារអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។
ជាលទ្ធផល មន្ដ្រីកាំកុងត្រូលបានរកឃើញ និងដកហូតផលិតផលហួលកាលបរិច្ឆេទប្រើប្រាស់ មានដូចជា៖
– កាហ្វេ ៥០ កញ្ចប់តូច
– ត្រីខ ១៣ កំប៉ុង
មន្ត្រីកាំកុងត្រូល បានដកហូតយកមករក្សាទុក ដើម្បីកម្ទេចចោលពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ អំពីគុណភាពសុវត្ថិភាពម្ហូបអាហារ និងការដាក់តាំងលក់ផលិតផលទំនិញឱ្យបានត្រឹមត្រូវ កុំឱ្យខូចគុណភាព៕
សាន់រិន្ទ  ឩត្តរមានជយ័

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស, សន្តិសុខ សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.