ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ទឹកភ្នែករាស្រ្ដ ក្រសួងមហាផ្ទៃតែងតាំលោកហោ ជិនវីរ:យុទ្ធ​ ជាអភិបាលស្រុកអន្លង់វែងដូចមកអោយធ្វើស្ដេចក្រាញ់​ ធ្វើបាបរាស្រ្ដ

ទឹកភ្នែករាស្រ្ដ ក្រសួងមហាផ្ទៃតែងតាំលោកហោ ជិនវីរ:យុទ្ធ​ ជាអភិបាលស្រុកអន្លង់វែងដូចមកអោយធ្វើស្ដេចក្រាញ់​ ធ្វើបាបរាស្រ្ដ


ខេត្តឧត្ដរមានជ័យ:ចាប់តាំងពីលោកហោជិនវីរ:យុទ្ធ​ ត្រូវបានក្រសួងមហាផ្ទៃតែងតាំង ជាអភិបាលស្រុកអន្លង់វែងពេលណាមក មានប្រជាពលរដ្ឋជាច្រើនអ្នកបានរងគ្រោះនៅក្រោមកណ្ដាប់ដៃ លោកហោជិនវីរ:យុទ្ធ​ អត់ឈប់ឈមានទាំងរំលោភយកដីប្រជាពលរដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួននិងបក្សពួក និងបណ្ដេញពលរដ្ឋចេញពីលំនៅដ្ឋាន និងមានប្រជាពលរដ្ឋបានប្ដឹងទៅតុលាការ និងសាលាដំបូងខេត្តឧត្ដរមានជ័យក៍បានជូនដំដឹងទៅក្រសួងមហាផ្ទៃទៀតផង រហូតមកទល់និងពេលនេះប្រជាពលរដ្ឋរាប់សឹបនាក់ត្រូវបណ្ដេញពីលំនៅដ្ឋានបន្ថែមទៀត។

ជាក់ស្ដែងនៅថ្ងៃទី១៩ខែធ្នូរឆ្នាំ២០១៨កន្លងទៅថ្មីៗសមត្ថកិច្ចចំរុះស្រុកអន្លង់វែង ដឹកនាំដោយលោកងួនលីន រដ្ឋបាលសាលាស្រុក ទៅរុះរើផ្ទះនិងបណ្ដេញពលរដ្ឋជាង១០គ្រួរសារចេញពីលំនៅដ្ឋានរបស់ខ្លួន ស្ថិតនៅចំណុចជប់ត្រកួនអូអំបិលភូមិអូតាម៉ែងឃុំស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

នៅពេលសមត្ថកិច្ចបានធ្វើសកម្មភាពរុះរើផ្ទះ ប្រជាពលរដ្ឋរាប់រយនាក់បានធ្វើសកម្មភាពបិទផ្លូវជាតិលេខ៦៧ជាងមួយម៉ោង​។
ប្រជាពលរដ្ឋបានលើកឡើងថាពួកគាត់បានរុករានដី​និងបង្ករបង្កើនផល នៅតំបន់ខាងលើចាប់តាំងពីឆ្នាំ២០០២ រហូតមកមិនដែលមានបញ្ហាអីទេ ហើយឯកឧត្ដម​ សរ​ ថាវី អតីត:អភិបាលខេត្តលោកក៍បានឯកភាពអោយពលរដ្ឋរស់នៅតំបន់ខាងលើដោយស្របច្បាប់ដែ តែលោកហោជិនវីរ:តែងតែងបញ្ជាសមត្ថកិច្ចទៅធ្វើទុក្ខបុកម្និញពួកគាត់មិនអោយពួកគាត់រស់នៅមានសេចក្ដីសុខឡើយ។

លោកហោជិនវីរះ យុទ្ធ​ចាប់តាំងពីបានតំណែងជាចៅហ្វាយស្រុកអន្លង់វែង បានដើរគាប់សង្កត់ប្រជាពលរដ្ឋស្លូតត្រង់រហូត មិនតែប៉ុនណ្ណោះ ដីបឹងតាម៉ុក ដីប្រជាពលរដ្ឋនៅជិតផ្សារអន្លង់វែង និងដីរដ្ឋជាច្រើនកន្លែងទៀតត្រូវបានហោជិនវីរ:យុទ្ធ​ យកទៅលក់និងយកធ្វើជាកម្មសិទ្ធ្ធរបស់ខ្លួនដោយគ្មានខ្លាចញញើតអីបន្តិចសោះឡើយ។

ឯណាទៅ?ប្រសាសន៍ សម្ដេចតេជោហ៊ុនសែន ថាមន្រ្ដីត្រូវតែ បំរើរាស្រ្ដដោយស្មោះត្រង់ ដែលជាក្ដីសង្ឃឹមរបស់ប្រមុខរាជរដ្ឋាភិបាល ទីបំផុតលោកហោជិនវីរ:យុទ្ធ​ អនុវត្ដផ្ទុយ ពីក្ដីប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល មកជញ្ជក់ឈាមរាស្រ្ដមកជន់កររាស្រ្ដទៅវិញ។

ប្រជាពលរដ្ឋរងគ្រោះនៅចំណុចជប់ត្រកួនសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល​សម្ដេចតេជោហ៊ុនសែន ជួយអន្តរាគមន៍ដល់រូបគាត់អោយបានទាន់ពេលវេលាផង ពួកគាត់កំពុងតែប្រឈមបាត់បង់ផ្ទះសំបែងនិងដីស្រែចំការ ដែលក្រុមអ្នកមានអំណាចកំពុងរំលោភយកធ្វើជាកម្មសិទ្ធរបស់ខ្លួន ព្រោះដី១០០០ (មួយពាន់ហិកតា)​ ដែលប្រមុខរាជរដ្ឋាភិបាលកាត់ខ្វាលពីដីព្រះរាជក្រិដ្ឋ​ តំបន់បរិស្ថានដែនជម្រកគុលេនព្រហ្មទេព សំរាប់ចែកជួនប្រជាពលរដ្ឋ៣៥០គ្រួសារនៅចំណុចអូអំបិលនៅភូមិអូតាម៉ែងមិនបានចែកជូនប្រជាពលរដ្ឋទេ គឺចែកតែក្រុមអ្នកមានអំណាចពីបីនាក់​ តែប៉ុនណ្ណោះ។
ជុំវិញករណីខាងលើក្រុមកាងារមិនអាចសុំការបំភ្លឺពីលោកហោជិនវីរ:យុទ្ធអភិបាលស្រុកបានទេព្រោះទូរសព្ទ័ចូលគ្មានអ្នកទទួល៕
សាន់រិន្ទ ឩត្តរមានជយ៍

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.