ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ប្រជាពលរដ្ឋ ៥១​គ្រសារ​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​រង​ការ​គំរាម​បណ្តេញចេញ​ពី​អភិបាលស្រុក​

ប្រជាពលរដ្ឋ ៥១​គ្រសារ​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​រង​ការ​គំរាម​បណ្តេញចេញ​ពី​អភិបាលស្រុក​

ប្រជាពលរដ្ឋ ៥១ គ្រួសារ  ដែល​បាន​មក​កាប់​គាស់​ឆ្កាព្រៃ សង់​លំនៅដ្ឋាន​តាំងពី​ឆ្នាំ​២០១២  រហូត​សង់​បាន​ជា​ផ្ទះ​និង​ដាំ​ដំណាំ ទទួលបាន​ផល ស្ថិត​នៅ​ចំណុច  ស្រែ​ត្រាច ភូមិ​បៀក​ប្រហោង  ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត ពោធិ៍សាត់​បើ​គិត​មកដល់​ពេល នេះ គឺ​មាន​រយៈពេល ៥​ឆ្នាំទៅ ហើយ ។ បើ​ផ្អែក​ទៅលើ​ច្បាប់  ភូមិបាល​ការតាំង​ទី​លំនៅ​របស់ ប្រជាពលរដ្ឋ​ចាប់ពី ៥​ឆ្នាំ​ដោយ  គ្មាន​ការជំទាស់​ណាមួយ​អាច ចាត់ទុកបាន​ថា ជា​ការរស់នៅ  ស្រប​ច្បាប់​ដែល​តម្រូវ​ឱ្យ​អាជ្ញា ធរ​ដែនដី​ត្រូវ​ចុះបញ្ជី​ស្នាក់នៅ  និង​រៀបចំ​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ជូន ពួកគាត់​ជៀសវាង​បង្ក​ជា​រឿង ទំនាស់​ដីធ្លី​ទៅ​ថ្ងៃក្រោយ ។​

​វា​ជា​ករណី​ដែល​មិន​គួរ​ឱ្យ  ជឿ​ទាល់តែសោះ ស្រាប់តែ  នៅ​ឆ្នាំ​២០១៧ អភិបាលស្រុក  ភ្នំ​ក្រវ៉ា​ញ បាន​ដឹកនាំ​កម្លាំង​ចុះ  ទៅ​គំរាមកំហែង​បណ្តេញ​ប្រជាពលរដ្ឋ​ទាំង ៥១​គ្រួសារ ឱ្យ ចាក​ចេញ​រហូត​ប្រើ​ពាក្យ​ថា​បើ មិន​ចេញ​ទេ ប្រយ័ត្ន​កំព្រា​កូន ចៅ​ដោយ​បាន​ចាត់​ទុក​ដី​ដែល  ពួក​គាត់​រស់នៅ​ជា​ដី​សហគមន៍​។ ដូច​ឃើញ​ក្នុង​រូបភាព​នេះ​ស្រាប់  បើ​ការ​មក​តាំង​ទីលំនៅ​របស់ ប្រជាពលរដ្ឋ ៥១​គ្រួសារ គឺ​ស្ថិត  នៅលើ​ដី​សហគមន៍​ចុះ​ហេតុអ្វី ក៏​លោក សូ ហុង អភិបាល  ស្រុក​ភ្នំ​ក្រវ៉ា​ញ​មិន​ប្រើ​កម្លាំង​ចុះ ទៅ​ហាមឃាត់​ពួក​គាត់​តាំង​ពី ឆ្នាំ​២០១២ ទៅ ឆ្នាំ​២០១៣  ទើប​វា​ស័ក្តិសម​ជា​អាជ្ញាធរ  ដែល​ចង់​ការពារ​ដី​សហគមន៍ ពិតប្រាកដ ។ ព្រោះ​សកម្មភាព  លោក​អភិបាល​ស្រុក​នៅ​ពេល នេះ គឺ​ហាក់​ស្តែង​ឱ្យឃើញ​ពី  ចេតនា​ប្រើ​អំណាច​ដើម្បី​ទទួល ផល​ពី​កម្លាំង​ញើស​ឈាម​ប្រជា ពលរដ្ឋ​តែ​ប៉ុណ្ណោះ មិន​ខុស​អ្វី​ពី  ពាក្យ​មួយ​ខ្លា​ពោលថា​“​អ្នក ប្រឹង​ឡើង​បាន​ត្រឹម​បេះ ឯ​អ្នក  អង្គុយ​ប្រលេះ​គឺ​ប៉ោង​ពោះ​”​។​

​ដោយ​គ្មាន​ជម្រើស​ប្រជា ពលរដ្ឋ​ទាំង ៥១​គ្រួសារ ដែល បាន​សាងសង់​ផ្ទះ​និង​ដាំ​ដំណាំ រហូត​ទទួលបាន​ផល​បាន​មូល មតិ​គ្នា​ផ្តិតមេដៃ​ប្តឹង​មក​រដ្ឋសភា ជាតិ កាលពី​ថ្ងៃ​ទី ២៧ ខែ កុម្ភៈ ឆ្នាំ​២០១៧ ដើម្បី​ស្នើសុំ ជួយ​អន្តរាគមន៍​ដោះស្រាយ​ឱ្យ ពួកគាត់​ទាំង ៥១​គ្រួសារ អាច  ទទួលបាន​សិទ្ធិ​គ្រប់គ្រង​និង​ប្រើ ប្រាស់​ដីធ្លី​ស្របច្បាប់ ស្ថិតនៅ  ចំណុច​ស្រែ​ត្រាច​ភូមិ​បៀ​ក ប្រហោង ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិ៍សាត់ ។  ព្រោះ​ពាក្យ​ថា ដី​សហគមន៍  ដែល​ក្លាយជា​ដី​លំនៅដ្ឋាន​និង ដី​ចំការ​ទៅ​ហើយ​នោះ បើ​ពិត  ជា​អាជ្ញាធរ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ពិត ជា​ថ្នាក់ដឹកនាំ​បម្រើ​រាស្ត្រ​ប្រាកដ មែន​នោះ គឺ​ត្រូវតែ​ជម្រុញ​ឱ្យ អាជ្ញាធរ​ភូមិ​-​ឃុំ ចុះ​ពិនិត្យ  ស្រង់​ស្ថិតិ​ដើម្បី​ដាក់ជូន​ការិយា ល័យ​ជំនាញ​ស្រុក​ឱ្យ​អនុវត្ត​ស្រប តាម​ការចង់បាន​របស់​ប្រជា​-​ពលរដ្ឋ ទើប​មាន​ឈ្មោះ​ថា  អភិបាលស្រុក​គំរូ ។​

​បើ​ផ្អែក​តាម​ការអះអាង  របស់​ប្រជាពលរដ្ឋ​ទាំង ៥១  គ្រួសារ​ដែល​មក​កាប់ឆ្កា​រតាំង ទី​លំនៅ​ចំណុច​ស្រែ​ត្រាច គឺ​ពុំ  ស្ថិត​នៅលើ​ដី​សហគមន៍​នោះ ឡើយ ព្រោះ​បើ​ពួកគាត់​ទាំង  ៥១​គ្រួសារ ចុះ​មក​កាប់ឆ្កាលើ  ដី​សហគមន៍​មែន​នោះ​គឺ​ពិតជា ទទួលរង​នូវ​ការរារាំង​ហាម ឃាត់​ពី​កម្លាំង​សមត្ថកិច្ច​តាំងពី ឆ្នាំ​២០១២ ឬ​អាច​យូរណាស់  ត្រឹម​ឆ្នាំ​២០១៣ ពុំមែន​មក  ចោទប្រកាន់​ពួក​គាត់​នៅ​ដើម ឆ្នាំ​២០១៧ ដូច្នេះ​ឡើយ ។​

​ប្រជាពលរដ្ឋ​ទាំង​៥១​គ្រួសារ  រស់នៅ​ចំណុច​ស្រែ​ត្រាច ភូមិ  បៀក​ប្រហោង ឃុំ​សំរោង  ស្រុក​ភ្នំ​ក្រវ៉ា​ញ សំណូមពរ​ដល់  ឯកឧត្តម​អភិបាល នៃ​គណៈ​អ​ភិ  បាល​ខេត្ត​ពោធិ៍សាត់ ពិតជា  អាច​ស្វែងយល់​ពី​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ​ស្របតាម គោលនយោបាយ​កាត់បន្ថយ ភាពក្រីក្រ​របស់​ប្រមុខ​រាជ​រដ្ឋា ភិបាល​អាណត្តិទី ៥ ជំ​ហ៊ាន​ទី  ៣ ដើម្បី​ធានា​ដល់​ការ​រស់​ស្រប  ច្បាប់​របស់​ប្រជាពលរដ្ឋ ។  ព្រោះ​ការ​គំរាម​បណ្តេញ​ប្រជា ពលរដ្ឋ​ឱ្យ​ចាកចេញ​ពី​លំនៅ ដ្ឋា​ន គឺ​ពិតជា​គ្មាន​អ្វី​ឱ្យ​ប្រសើរ  និង​រីកចម្រើន​ដល់​ប្រជាពលរដ្ឋ  និង​សង្គមជាតិ​ក្រៅ​ពី​ផលប្រយោជន៍​បុគ្គល​មួយ​ក្តាប់​តូច នោះឡើយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.