ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ពន្នូកស្រូវ២កន្លែងត្រូវបានជនទុច្ចរិតលួចដុតបំផ្លាញចោល

ពន្នូកស្រូវ២កន្លែងត្រូវបានជនទុច្ចរិតលួចដុតបំផ្លាញចោល

ឧត្តរមានជ័យ:​    ប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយសារតែមានជនទុច្ចរិត
មិនស្គាល់មុខបានលួចដុតបំផ្លាញចោលកាលពីវេលាម៉ោងប្រមាណ១រំលងអា
ធ្រាតុឈានចូលថ្ងៃទី២០ធ្នូ២០១៨គេបានដាក់ការសង្ស័យថាជារឿងគំនុំ។ហេ
តុការណ៍នេះបានកើតឡើងនៅក្នុងភូមិពរពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ

ខេត្តឧត្តរមានជ័យ។

គ្រួសារដែលរងគ្រោះឈ្មោះព្រំុ សេងភេទប្រុសអាយុៈ៦៦ឆ្នាំមានប្រពន្ធឈ្មោះ
ហេង ធារីអាយុ៥១ឆ្នាំមានកូន៨ស្រី២នាក់មុខរបរជាកសិករ រស់នៅក្នុងភូមិឃុំ
កើតហេតុខាងលើ។

បើយោងទៅតាមការរៀបរាប់គ្រួសារដែលរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទាំង២នាក់ប្តីប្រពន្ធកូនៗបានខិតខំច្រូចកាត់ប្រមូលផលស្រូវនឹង
ដឹកជញ្ជូនមកទុក្ខនៅក្បែផ្ទះចំនួន១២គោយន្តកន្ត្រៃទើបរៀបចំនាំប្រពន្ធកូនបោកបែន

យកទៅដាក់នៅកនុងជង្រុកស្រូវបើគឹតពីផលស្រូវស្មើរ៨តោនស្រាប់
តែមានមនុស្សទុច្ចរិតដោយមិនស្គាល់មុបានលួចដុតបំផ្លាញចោលមុនដោយ
ខ្លួនពុំទាន់បោកបែន ខណៈនោៈរូបគាត់បានអះអាងថា កន្លងទៅរូបគាត់បាន

មានទំនាស់គ្នាដីស្រែរវាងលោកមេភូមិពរពេលឈ្មោៈទួន ហម ឌិន សឿងប្រ
ជាពលរដ្ឋម្នាក់ទៀតឈ្មោះសូ ភ័ណ្ឌជាអតីតៈមន្ត្រីបរិស្ថានផងដែរ។

ទាក់ទិននឹងហេតុការណ៍នេះអ្នកយកព័តមានបានទូរស័ព្ទជួបលោកសាំ ភឿន
មេប៉ុស្គិរដ្ឋបាលឃុំផ្អាវកាលពីរសៀលថ្ងៃទី២០ធ្នូ២០១៨លោកបានបំភ្លឺថា
ជនទុច្ចរិតដែលលួចដុតពន្នួកស្រូវប្រជាពលរដ្ឋនោះលោកកំពុងតែដុតដៃដុត

ជើងធ្វើការស្រាវជ្រាវដើម្បីនាំយកជននោះមកធ្វើការផ្តន្ទាទោសទៅតាមនិតិវិធីច្បាប់៕
សាន់រិន្ទ ឩត្តរមានជយ៍

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.