ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ចំណាត់ការ​អភិបាលខេត្ត​ព្រះសីហនុ​មិន​ខុស​ពី​ដាក់​គោ​កែក​នឹម​ឲ្យ​អូសរ​ទេះ​នោះទេ​

ចំណាត់ការ​អភិបាលខេត្ត​ព្រះសីហនុ​មិន​ខុស​ពី​ដាក់​គោ​កែក​នឹម​ឲ្យ​អូសរ​ទេះ​នោះទេ​

 

ដោយ រ៉ាយ ភុន

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ​៣២៨​គ្រួសារ​ដែល​បាន​មក​កាប់​ផ្កា​ដីព្រៃ​នៅ​ភូមិ​ដូន​ម៉ៅ​ក្បាលឆាយ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​សាងសង់​លំនៅដ្ឋាន​និង​ដាំ​ដំណាំ​ផ្គត់ផ្គង់ ជីវភាព​តាំងពី​ឆ្នាំ ១៩៩៤​មក គឺ​មាន​រយៈពេល​ជាង ២០​ឆ្នាំ​ទៅ​ហើយ ដោយ​ត្រូវ​ទទួលរង​នូវ​ការអនុវត្ត​បង្ក្រាប​ឈូសឆាយ​ផ្ទះ និង​ដំណាំ​យ៉ាង​ចាស់ដៃ ពី​សំណាក់​លោក​ធុន ស្រ​ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ ។​

​មាន​ការលើកឡើង​ថា ស្ថិតក្រោម​អំណាច​បញ្ជា​ផ្ទាល់​ពី​លោក​ធុន ស្រ​ន់ ដែល​ប្រើ​កម្លាំង​សមត្ថកិច្ច​និង​គ្រឿងចក្រ មក​ឈូស​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២០០​ខ្នង​ចោល​បែប​ហ្នឹង ហាក់​ស្ដែង​ឲ្យឃើញ​ពី​លក្ខណៈសម្បត្តិ​ផ្ទុយស្រឡះ ដែល​សម្តេច​នាយករដ្ឋមន្ត្រី​ធ្លាប់បាន​ផ្ដល់​អនុសាសន៍​ឲ្យ ស្ថាប័ន​ជំនាញ​រួម​ទាំង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ពិនិត្យ​លើ​ស្ថានភាព​រស់នៅ​ជាក់ស្ដែង តើ​វា​ប៉ះពាល់​ដល់​ដែន​គម្រប​ព្រៃឈើ​ក្នុង​កម្រិត​ណា​!?… ។ បើ​ពិនិត្យ​ជាក់ស្ដែង​ដូច​ក្នុង​រូបភាព គឺ​ពុំ​មាន​ព្រៃឈើ​ទៀត​នោះ​ទេ សម​ដូច​ប្រសាសន៍​សម្តេច​នាយករដ្ឋមន្ត្រី​ធ្លាប់​ព្រមាន​ចំៗ​ចំពោះ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​តាកែវ ដែល​ធ្វើ​របាយ​ការ​ភូតកុហក​ចោទប្រកាន់​ប្រជាពលរដ្ឋ​ថា​បាន​មក​រស់នៅ​លើ​ដែន​គម្រប​ព្រៃឈើ ប៉ុន្តែ​នៅពេល​ដែល​សម្ដេច​ទៅ​ឃើញ​ផ្ទាល់​ពុំ​ឃើញ​មាន​ព្រៃឈើ​ឡើយ គឺ​ឃើញតែ​គល់​ជញ្ជ្រាំង​ទៅ​វិញ​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ ។​

​ជាក់ស្ដែង​សកម្មភាព​ចុះ​អនុវត្ត​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី ១៤ ធ្នូ ឆ្នាំ ២០១៨ ក្រោម​អំណាច​លោក​យន្ដ មីន ហាក់​ពុំ​បាន​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ទាំង​៣២៨​គ្រួសារ​តាម​ការចង្អុលបង្ហាញ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​នោះឡើយ គឺ​អនុវត្តន៍​ដែល​មាន​លក្ខណៈ​ខុសឆ្គង​ដូច​ការអះអាង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី​ដូច​នៅ​ខេត្ត​តាកែវ​ជា​ភស្ដុតាង​ស្រាប់ ។​

​ប្រសិនបើ​គោលការណ៍​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ហាក់​មាន​ស្ថានភាព​ផ្ទុយ​គ្នា​រវាង​អំណាច​ថ្នាក់ជាតិ និង​អំណាច​ថ្នាក់ក្រោម​ជាតិ​ទៅហើយនោះ បញ្ហា​ដីធ្លី​គឺ​នៅតែ​ជា​កម្មវត្ថុ​ចម្បង ដែល​មិន​អាច​ស្វែងរក​គោលការណ៍​សមស្រប​ណាមួយ​មក​ធ្វើជា​ចំណុច​ចាប់ផ្តើម​ដោះស្រាយ ដើម្បី​បញ្ចប់​លើ​ការដោះស្រាយ​បាន​នោះឡើយ ។ ម្យ៉ាងវិញទៀត សូម្បី​រដ្ឋសភា​ដាក់​កម្មវត្ថុ​ជំរាប​ជូន​ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ សុំ​ជួយ​ដោះស្រាយ​វាស់វែង​កាត់​ឆ្វៀល​ដី​របស់​ពួកគាត់​ចេញពី​ដី​គម្រប​ព្រៃឈើ តាម​បទបញ្ជា​លេខ ០១​បប របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ក្ដី ប៉ុន្តែ​ស្ថិតក្នុង​ស្ថានភាព​ពិត​ជាក់ស្ដែង​គឺ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ហាក់​ពុំ​បាន​គិតគូ​ចំពោះ​ស្ថាប័ន​និតិ​បញ្ញត្តិ​សូម្បី​បន្តិច​ណា​ឡើយ ។​

​ក្នុងនាម​សារព័ត៌មាន​ជាតិ​បាន​ត្រឹម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​៣២៨​គ្រួសារ​ដែល​រង​ការបាត់បង់​ផ្ទះសម្បែង​និង​ផលដំណាំ​ដែល​ធ្លាប់​អាស្រ័យ​ផល​រាប់​ឆ្នាំ​មកហើយ ដែល​កំពុង​ក្រាញននៀល​បោះតង់​រស់នៅ​តែប៉ុណ្ណោះ ។ ព្រោះ​សារព័ត៌មាន​ក៏​មិន​អាច​ធ្វើ​ការវិនិច្ឆ័យ​បាន​នោះ​ដែរ ដោយសារ​តែ​គោលការណ៍​ដោះស្រាយ របស់​និតិ​បញ្ញតិ្ត រដ្ឋសភា​គឺ​ផ្សេង​ទៅ ចំណែក​រដ្ឋាភិបាល​ថ្នាក់ជាតិ​មាន​គោលការណ៍​ដោះស្រាយ​បែប​ផ្សេង​ទៅ ចំណែក​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ​ក្រោម​អំណាច​លោក​យន្ដ មីន គឺ​អនុវត្ត​បែប​ផ្សេង​បែប​ហ្នឹង គឺមាន​តែ​ប្រជាពលរដ្ឋ​ត្រូវ​ដេក​ហាល​ក្ដៅ​ហាលភ្លៀង​រង់ចាំ​យុត្តិធម៌​ដោយ​ខ្លួនឯង តាម​កម្ម​និង​ព្រេងវាសនា​ប៉ុណ្ណោះ​ទេ ទើប​អាច​បញ្ចប់រឿង​អកុសល ដែល​បង្ក​វិនាសកម្ម​នេះ​បាន ។ ដូច​ឃើញ​ក្នុង​លិខិត​អន្តរាគមន៍​អង្គ​និតិ​បញ្ញត្តិ​ស្រាប់​គោល​ការដោះស្រាយ​រដ្ឋសភា​គឺ​ផ្សេង​ទៅ ចំណែក​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ផ្សេង វា​ដូចជា​ប្រេង ហើយ​និង​ទឹក​បែប​ហ្នឹង​តើ​អ្នកសារព័ត៌មាន​គួរ​សរសេរ​ដោយ​ផ្អែក​ទៅលើ​អ្វី​ទើប​ត្រឹមត្រូវ​បាន​នោះទេ​! ។ ព្រោះ​ចម្លើយ​ពិតប្រាកដ​គឺ​ស្ដែងចេញ​នូវ​ពេល​ឃោសនា​បោះឆ្នោត​ម្ដងៗ សម្ដេចនាយក​រដ្ឋមន្ត្រី​តែង​សំណូមពរ​ទៅកាន់​ប្រជាពលរដ្ឋ​ថា​កុំឲ្យ​ខឹង​គោ​ទៅ​វាយ​រទេះ Sic ។ ចុះ​បើ​ទុក​គោ​កែក​នឹម​ដូច​លោក​យន្ត មីន ឲ្យ​អូសរ​ទេះ​បែប​ហ្នឹង​រឿង​អី​ថា​វាយ​គោ​មិនត្រូវ​ទាំងរ​ទេះនោះ ។​

​ជាក់ស្តែង សូម្បី​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​២​ផ្ទាំង ក៏​ត្រូវ​គាស់​រំលើង​វាយ​កម្ទេចចោល​បែប​ហ្នឹង​ទៅហើយ មិន​ឲ្យ​ថា លោក​មិន​ផ្ទុះ​ខ្លាំង​ជាង​គ្រាប់បែក​ម្ត​ចនឹង​កើត ៕

Filed in: បញ្ហាដីធ្លី, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.