ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ជនសង្ស័យចំនួន៥នាក់ ជួញដូរ រក្សាទុកនិងប្រើប្រាស់សារធាតុគ្រឿងញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចបង្ក្រាបចំនួន២កន្លែងផ្សេងៗគ្នាក្នុងថ្ងៃតែមួយ

ជនសង្ស័យចំនួន៥នាក់ ជួញដូរ រក្សាទុកនិងប្រើប្រាស់សារធាតុគ្រឿងញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចបង្ក្រាបចំនួន២កន្លែងផ្សេងៗគ្នាក្នុងថ្ងៃតែមួយ

       

        ខេត្តឧត្តរមានជ័យ៖ ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លីស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់កម្លាំងជំនាញ  នៃអធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយ លោកវរសេនីយ៍ត្រី  អ៊ូច ម៉ៅ អធិការរងក្រុងសំរោង បានធ្វើការបង្ក្រាបមុខសញ្ញា ករណីជួញដូរ   រក្សាទុក  និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ២លើក កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ស្មើនិង ២គោលដៅ គោលដៅទី១ នៅចំនុចផ្ទះទុកចោល(គ្មានម្ចាស់នៅ)ស្ថិតក្នុងភូមិឈូក សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ក្នុងកិច្ចប្រតិបត្តិការ កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ  ឆាំ   ស៊ីណាង(ហៅ ម៉ៅ) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតនៅ    ភូមិត្រពាំងរាំង  ឃុំអង្គរមាស ស្រុកដងទង់   ខេត្តកំពត ហើយបច្ចុប្បន្ន ស្នាក់នៅ   ភូមិឈូក សង្កាត់-ក្រុងសំរោង  ខេត្តឧត្តរមានជ័យ(ជាអ្នកចែកចាយ និងប្រើប្រាស់)ក្នុងនោះសមត្ថកិច្ចយើង
ដកហូតបានវត្ថុតាងរួមមាន៖ថ្នាំម៉ាទឹកកកice ចំនួន ១កញ្ចប់ធំ ប្រហែល១ជី តម្លៃ ស្មើនិង ១០០ដុល្លា
-ទូរសព្ទដៃ ១ គ្រឿង ម៉ាក់ អិនចុចពិល,
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ១សន្លឹក,
បណ្ណបើកបរ ១សន្លឹក, កាបូបប្រាក់ចំនួន ១
និងសំភារ:បំរើអោយការជក់មួយចំនួន។

ហើយសមត្ថកិច្ចក៏ឈានទៅបង្ក្រាប គោលដៅទី២ ទៀតនៅវេលាម៉ោង២និង៤០នាទី ថ្ងៃ ខែ ឆ្នាំដដែល
នៅចំនុច អាគាពន្ធដា ទើបសាំងសងថ្មី ស្ថិត
នៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង   ក្រុងសំ
រោង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់​​
មានឈ្មោះដូចខាងក្រោម៖

ទី១-មានឈ្មោះ តាំង ត្រា ភេទប្រុស អាយុ
៣៣ ឆ្នាំ មុខរបរ ជាងឈើ មានស្រុកកំណើត
ភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះ
ធំ ខេត្តកណ្តាល មានទីលំនៅបច្ចុប្បន្នភូមិតា
ប៉ែន ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
(ចែកចាយ និង ប្រើប្រាស់)។

ទី២-ឈ្មោះ ថាប់ សំណាង ភេទប្រុស អាយុ
៣៣ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅភូមិ
ឈូក   សង្កាតសំរោង​ ក្រុងសំរោង ខេត្តឧត្តរ
មានជ័យ ( ប្រើប្រាស់ )

ទី៣-មានឈ្មោះ រស់ ផុង  ភេទប្រុស អាយុ ១៧
ឆ្នាំមុខរបរ សិស្ស មានស្រុកកំណើត នៅភូមិត្រ
កៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ទីលំ
នៅបច្ចុប្បន្នភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុង
សំរោង ខេត្តឧត្តរមានជ័យ ( ប្រើប្រាស់ ) ។

ទី៤-មានឈ្មោះ អឿ ពិសី ភេទប្រុស អាយុ ២១
ឆ្នាំមុខរបរ ឈើ ស្រុកកំណើតភូមិកោះចាស់ ឃុំ
ព្រៃស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទីលំនៅ
បច្ចុប្បន្ន   ភូមិគោកច្រេស  សង្កាត់សំរោង ក្រុង
សំរោង  ខេត្តឧត្តរមានជ័យ ( ប្រើប្រាស់) ។

ដកហូតវត្ថុតាងរួមមាន៖
-ថ្នាំម៉ាទឹកកកice ចំនួន ១កញ្ចប់ធំ ស្មើនិង ៣ជី ២ហ៊ុន និង ១កញ្ចប់តូច
និងម៉ូតូ ម៉ាកសង សេ១២៥ ( ទ្រីម ) ពណ៌ខ្មៅ ចំនួន ២គ្រឿង សំភារ:បំរើអោយការជក់មួយចំនួន។
ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបាន
នាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បី
សាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
សាន់រិន្ទ  ឩ ត្តរមានជយ៍

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.