ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on មានតែ ឧកញ៉ាសឹង សំអុល ទេដែលហ៊ាន ប្រឆាំងបទបញ្ជា នាយក រដ្ឋមន្ត្រីបាន

មានតែ ឧកញ៉ាសឹង សំអុល ទេដែលហ៊ាន ប្រឆាំងបទបញ្ជា នាយក រដ្ឋមន្ត្រីបាន

បទបញ្ជា របស់សម្ដេច នាយករដ្ឋមន្ត្រី បានផ្ដល់ ដាវអាជ្ញាសឹក ទៅឲ្យក្រសួង សាធារណៈការ និងដឹកជញ្ជូន ត្រូវអនុវត្ត បង្ក្រាបឡាន ប្រភេទយីឌុប តទ្រុង ដែលបង្កឲ្យ មានគ្រោះថ្នាក់ ចរាចរណ៍ និងបំផ្លាញ ផ្លូវជាតិ ធ្វើឲ្យខាតបង់ ថវិការជាតិ មិនតិចទេ រហូតមានការ ព្រមានដល់ ចៅហ្វាយខេត្ត ដែលទុកឲ្យ ឡានប្រភេទនេះ ធ្វើចរាចរណ៍ ត្រូវដកចេញ ពីតំណែង ថែមទៀតផង ។ ដូចឃើញក្នុង រូបភាពនេះ ស្រាប់គឺគ្រាន់ តែនៅថ្ងៃទី២១ ឧសភា កន្លងទៅថ្មីៗនេះ មានឡាន យីឌុបដឹក ឈើចេញ ពីស្រុកកោះញែក តាមផ្លូវជាតិ ឆ្លងកាត់ ទីរួមខេត្ត មណ្ឌលគិរី បានដោយគ្មាន សមត្ថកិច្ច និងអាជ្ញាធរខេត្ត យកភ្នែកមើល នោះឡើយ ។

គ្រាន់តែឡាន យីឌុបតទ្រុង របស់ឧកញ៉ា សឹង សំអុល គឺជាបទល្មើស ប្រឆាំងនឹង បទបញ្ជានាយក រដ្ឋមន្ត្រី ទៅហើយ ដោយសូម្បី នគរបាលចរាចរណ៍ ក៏មានសិទ្ធ ក្នុងការបង្ក្រាប តែផ្ទុយទៅវិញ គឺរថយន្ត ឧកញ៉ាសឹង សំអុលបែរជា មានអាទិភាពខ្ពស់ ហួសបទបញ្ជានាយក រដ្ឋមន្ត្រីទៅទៀត ។ បើតាមប្រភព បានឲ្យដឹងថា ច្បាប់ដឹកឈើ របស់ឧកញ៉ាសឹង សំអុល គឺមានតែ ១២ឡានទេ តែដឹកដល់ ទៅ២០ឡាន ឯណោះ រឿងអីដែលថា ឧកញ៉ាសឹង សំអុលមិនខ្លាំង រហូតហ៊ាន ប្រឆាំងនឹង បទបញ្ជា នាយករដ្ឋមន្ត្រី ទៅកើត ។

ផ្អែកតាម សេចក្តីសម្រេច របស់សម្ដេច នាយករដ្ឋមន្ត្រី កន្លងមកគឺ បានសម្រេច មិនឲ្យនាំឈើ ចេញទៅក្រៅ ប្រទេសនោះឡើយ ដោយតម្រូវឲ្យ មានកិច្ចសហការ ពីអាជ្ញាធរ និងសមត្ថកិច្ច ប្រទេសវៀតណាម ជួយទប់ស្កាត់ ទៀតផង ។ តើឈើ ឧកញ៉ាសឹង សំអុល ដែលដឹកឆ្លងដែន ទៅលក់នៅ វៀតណាម អាចជាករណី ឃុបឃិតគ្នា រវាងមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត មណ្ឌលគិរីដែរឬទេ ។ មានតែលោក ស្វាយ សំអ៊ាង គណបញ្ជាការ ឯកភាពខេត្ត មណ្ឌលគិរីទេ ទើបអាច បកស្រាយ លើករណី ខាងលើ នេះបាន ៕

Picture1
Picture2
Picture3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.