ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on អំពើពុករលួយគយ និងអន្ដោប្រវេសន៍ ច្រកទ្វាត្រពាំងផ្លុង ត្រូវបានបកអាក្រាត ដោយឈ្មួញ ដឹកឆ្លងកាត់

អំពើពុករលួយគយ និងអន្ដោប្រវេសន៍ ច្រកទ្វាត្រពាំងផ្លុង ត្រូវបានបកអាក្រាត ដោយឈ្មួញ ដឹកឆ្លងកាត់

យោងតាម ការផ្សព្វផ្សាយ ដែលបញ្ជាក់ថា ចេញពីប្រភព ឈ្មួញដឹកឥវ៉ាន់ ឆ្លងកាត់តាម ច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុង ក្រោមអំណាច មេគយឈ្មោះ អួន វណ្ណរ៉ា បានសហការ យ៉ាងស្អិតរមួត ជាមួយមន្ត្រី អន្តោប្រវេសន៍ និងប្រធាន ស្នាក់ការច្រកទ្វារ ជម្រិតទារប្រាក់ ពួកគាត់ឆៅៗ ធ្វើមានធ្វើបាន ដោយពុំចេញ វិក្កយបត្រ ឲ្យឡើយ ។

ប្រភពពីឈ្មួញ ដឹកបន្លែតាម ឡានសាំយ៉ុងពី វៀតណាមត្រូវបង់ ឲ្យគយត្រពាំងផ្លុង ១៤០០០០៛ បូករួមទាំង មន្ត្រីអន្តោរប្រវេសន៍ និងប្រធាន ស្នាក់ការច្រក ២៧០០០០៛ ថែមទៀត​។ ចំណែកអ្នក ដឹកចាប់ហួយ ដូចជានំចំណី បាច់ខ្សែឡាំង ត្រូវបង់ឲ្យគយ ស្នាក់ការ និងអន្តោរប្រវេសន៍ ៨ម៉ឺនរៀល ។ ចំពោះឡាន កូរ៉េដឹកបន្លែ ចំណុះមួយតោន ត្រូវបង់ឲ្យគយ ១០ម៉ឺនរៀល បង់ឲ្យ អន្តោរប្រវេសន៍ ៧ម៉ឺនរៀល នៅបង់ឲ្យ ស្នាក់ការទៀត ។

សម្រាប់ការ ដឹកផលិតផល ចូលទៅលក់នៅ ប្រទេស វៀតណាមវិញ គឺប្រភេទឡាន កាំរីស្វិតកែទ្រុង ដឹកគ្រាប់ស្វាយចន្ទី ចំណុះមួយតោន ត្រូវបង់ឲ្យគយ និងអន្តោរប្រវេសន៍ ១៧ម៉ឺនរៀល ។ បើដឹកគ្រាប់ ស្វាយចន្ទី តាមម៉ូតូត្រូវ បង់មួយគ្រឿង ១ម៉ឺនរៀល ផងដែរ ។ ចំណែករថយន្ត ចំណុះ៥តោន ដឹកគ្រាប់ស្វាយចន្ទី គឺមានអ្នករត់ ការបង់មុនចំនួន មួយលានរៀល ទៅ១លាន ២០ម៉ឺនរៀល ដោយពិនិត្យ តាមទំហំផ្ទុក ក្នុងឡាន ។

តាមការអះអាង របស់ឈ្មួញ ដឹកឥវ៉ាន់ បន្ទាប់ពីដឹក ចេញពីច្រកទ្វារ អន្តរជាតិ ហើយនៅបន្តបង់ ឲ្យប៉ូលិសសេដ្ឋកិច្ច និងគយចល័ត ដែលស្ទាក់ចាំ នៅស្រុកពញាក្រែក ថែមទៀត ធ្វើឲ្យការរក ចំណេញសឹង រកលុយជួសជុល ឡានមិនបាន ក៏មានដែរ ។ សង្ឃឹមថា អង្គភាពប្រឆាំង អំពើពុករលួយ ដែលជា សេនាធិការ ដ៏មានប្រសិទ្ធភាព និងជាទំនុកចិត្ត របស់ប្រមុខ រាជរដ្ឋាភិបាល ពិតជាអាច ចាត់វិធានការ ចំពោះមន្ត្រី ពុករលួយនៅ ច្រកត្រពាំងផ្លុង ដើម្បីជំរុញ គោលនយោបាយ កាត់បន្ថយភាព ក្រីក្រស្រប តាមផែនការ ដែលកំណត់ ដោយប្រមុខ រាជរដ្ឋាភិបាល ទទួលបាន ជោគជ័យ ៕

 

Picture4
Picture1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.