ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on យុត្តិធម៌ សម្រាប់អ្នក ឈ្នះដូចមេ ឧក្រិដ្ឋជន ព្រៃឈើ គង់ ក្រឹង

យុត្តិធម៌ សម្រាប់អ្នក ឈ្នះដូចមេ ឧក្រិដ្ឋជន ព្រៃឈើ គង់ ក្រឹង

ដឹកឈើ ពីរកំណាត់ ត្រូវសមត្ថកិច្ច ចាប់ឲ្យថតបង្ហោះ យកស្នាដៃ មានការ ចុះផ្សាយ បកអាក្រាតថា អីក៏ អយុត្តិធម៌ម្លេះ?! ។ ចំណែក មេឧក្រិដ្ឋជន ដឹកឈើ ទាំងឡានយក មកស្ដុកទុក ពេញៗឃ្លាំង រួចដឹកចេញទៅ លក់នៅ ស្រុកយួនឈ្មោះ គង់ ក្រឹង ហេតុអ្វីទទួល បានប័ណ្ណសរសើរ ពីថ្នាក់ដឹកនាំ ទៅវិញ ។

សំណួរនេះ ត្រូវបានក្រុ មអ្នកតាមដាន តាមហាងកាហ្វេ ធ្វើការបកស្រាយ យ៉ាងងាយៗថា គឺដឹកឈើ ពីរដុំបែបហ្នឹង បានលុយឯណា រត់ការផ្លូវបង់ឲ្យ សមត្ថកិច្ច ទើបសមត្ថកិច្ច គេត្រូវចាប់ រួចបង្ហោះ យកស្នាដៃ ។ ចំណែក គង់ ក្រឹង មេឧក្រិដ្ឋជន ព្រៃឈើដែល ដឹកទាំងឡាន ចូលឃ្លាំងគេ មានលុយរត់ការ គ្រប់ស្ថាប័ន អ្នកច្បាប់ និងសមត្ថកិច្ច តើអាចមាន ការចាប់ បទល្មើស ដែលគង់ ក្រឹង ប្រព្រឹត្តបាន ដោយរបៀបណា?! ។

ចំណែក ករណី មេឧក្រិដ្ឋជន ព្រៃឈើ គង់ ក្រឹង មិនត្រឹមតែ មិនត្រូវបាន បង្ក្រាបគឺ ថែមទាំងទទួល បានប័ណ្ណសរសើរ ពីថ្នាក់ដឹកនាំ ថែមទៀត គឺមិនខុស ពីពាក្យ តំណាលថា មានលុយគឺ មានអំណាច មានទាំងកិត្តយស នោះទេ ។ ជាក់ស្ដែង មេឧក្រិដ្ឋជន ព្រៃឈើឈ្មោះគង់ ក្រឹង បង្ហាញឲ្យ សាធារណៈជន មើលឃើញពី មុខមាត់ពិត របស់ឈ្មួញឈើ ប្រចាំអាណាចក្រ ស្រុកស្រួល ជាភស្ដុតាង ស្រាប់ កុំទៅឆ្ងល់ពេក ៕

Picture3

Picture2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.