ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on សង្វៀន ជល់មាន់ បង្កប់ល្បែង អាប៉ោងបើក លេងនៅសង្កាត់ ស្ទឹងមានជ័យ៣

សង្វៀន ជល់មាន់ បង្កប់ល្បែង អាប៉ោងបើក លេងនៅសង្កាត់ ស្ទឹងមានជ័យ៣

ទីតាំងសង្វៀន ជល់មាន់ មួយកន្លែង ដែលមានទាំង អាប៉ោងបៀរ ផងនោះ កំពុងបើកលេង ជារៀងរាល់ថ្ងៃ នៅចំណុច ត្រពាំងឈូក ជាប់របង ខាងក្រោយសួន ឧស្សាហកម្ម កាណាឌីយ៉ា ក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទោះបីអភិបាល រាជធានីភ្នំពេញ លោកឃួង ស្រេង ដាក់បទបញ្ជា យ៉ាងដាច់ខាត មិនឲ្យកើតមាន សង្វៀនជល់មាន់ អាប៉ោងបៀរ នៅគ្រប់បណ្ដា ខណ្ឌទាំង១៤ យ៉ាងណាក្ដី ប៉ុន្តែស្ថិតក្រោម អំណាចគណ បញ្ជាការឯកភាព ខណ្ឌមានជ័យ ហាក់ធ្វើមិនដឹង មិនលឺចំពោះ ចំណាត់ការ អភិបាលរាជធានី ភ្នំពេញឡើយ ។

ដូចឃើញ ក្នុងរូបភាព ជាភស្ដុតាង ស្រាប់មេសង្វៀន ជល់មាន់ ឈ្មោះម៉ាប់ បានប្រើតង់ បើកសង្វៀន ជល់មាន់ និងអាប៉ោងបៀរ ឲ្យអ្នកញៀន ល្បែងចូលលេង ដោយសេរី ។ បើមេខ្លោង ឈ្មោះម៉ាប់ បើកឲ្យ អ្នកញៀនល្បែង ចូលលេង ដោយសេរី បានរឿងអី សមត្ថកិច្ចប៉ុស្ដ៍ នគរបាលសង្កាត់ ស្ទឹងមានជ័យ៣ និងអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ អាចមើលរំលង ទៅកើតវា ដូចជាមិនសម ទាល់តែសោះ លុះត្រាណា តែទទួល សំណូកពី មេសង្វៀន ជល់មាន់ ទើបអាចបើក លេងបាន ។

បើករណី ល្បែងស៊ីសង ជល់មាន់ អាប៉ោងបៀរ នៅតែបន្ត លេងបាន ដោយសេរី ក្រោមរូបភាព ឃុបឃិតគ្នា ជាមួយ សមត្ថកិច្ចនោះ បទបញ្ជា គណបញ្ជាការ ឯកភាព រាជធានីភ្នំពេញ ពិតជាគ្មានន័យ អ្វីទាំងអស់ ។ ហើយផលអាក្រក់ ដែលនៅតែ បន្តកើតមាន គឺចោរកម្ម លួចឆក់ប្លន់ និងសកម្មភាព ជួញដូរ គ្រឿងញៀន គឺនៅតែបន្ត កើតឡើង ដែលជាក្ដី ព្រួយបារម្មណ៍ ចំពោះ ប្រជាពលរដ្ឋ នៅរាជធានី ភ្នំពេញតែម្ដង ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.