ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ក្រុមហ៊ុន ដួង​ស្រួច កំពុង​ប្រើ​ឈ្មោះ​អភិវឌ្ឍន៍​កាប់បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត​

ក្រុមហ៊ុន ដួង​ស្រួច កំពុង​ប្រើ​ឈ្មោះ​អភិវឌ្ឍន៍​កាប់បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត​

បើ​ទោះ​គេ​អះអាង​ថា ក្រុម ហ៊ុន​ដួង​ស្រួច បាន​ផ្អាក​ដំណើរ ការ​ជា​បណ្តោះអាសន្ន​រយៈ​-​ពេល​ពីរ​បី​ថ្ងៃ​មក​នេះ តែបើ​គេ  គិត​ត្រឹម ព្រឹក​ថ្ងៃ ទី​២៥ ខែ​មីនា  ឆ្នាំ​២០១៧ នេះ​ជា​រៀងរាល់ ថ្ងៃ គេ​សង្កេតឃើញ​មាន​រថយន្ត  បង្កុង​រាប់​សិប​គ្រឿង ដឹកឈើ  ហ៊ុប​មកពី​តំបន់​នានា ក្នុងស្រុក  ជាំ​ក្សាន្ត ចូលទៅ​ក្នុង​រោងចក្រ អារ​ឈើ​របស់​ក្រុមហ៊ុន ដួង​ស្រួច ស្ថិតក្នុង​ភូមិ រំដោះ​ស្រែ  ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត  ខេត្ត​ព្រះវិហារ ។

​សកម្មភាព​នេះ​បាន​លើក​ទឹក  ចិត្ត​ឱ្យ​មាន​ការកាប់​ឈើ​ជា ទ្រង់ទ្រាយ​ធំ ដែល​ក្រុម​ឈ្មួញ  បាន​កេណ្ឌ​កម្លាំង​កម្មករ​កាន់  រណា​យន្ត​ចូលទៅ​កាប់​ឈើ​នៅ ក្នុងព្រៃ​ក្រោម​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ​ក្រោមលេស​អភិវឌ្ឍន៍  គ្រួសារ​យោធិន ។

​ក្រុមហ៊ុន ដួង​ស្រួច បង្កើន  ចលនា​កាប់​ឈើ​ពី​ខាងក្រៅ  ក្រោម​រូបភាព​អភិវឌ្ឍន៍​គ្រួសារ  យោធិន​យ៉ាង​ផុសផុល​នៅ​គ្រប់  ទិស​ទី​នៃ​ស្រុក​ជាំ​ក្សាន្ត ខេត្ត  ព្រះវិហារ​ដោយ​ពួកគេ​បាន​ដាក់  ម៉ាស៊ីន​រ៉ៃ សម្រុក​អារឈើ​នៅ ទីតាំង​ក្រុមហ៊ុន​និង​មាន​ម៉ាស៊ីន  អារ​ឈើ​ប្រមាណ ៧ ទៅ ៨ គ្រឿង​ទៀត​ផង ដែល​ក្រុម ឈ្មួញ​ដាក់​អារឈើ​នៅ​ខាងក្រៅ  ក្រុមហ៊ុន ស្ថិតក្នុង​ភូមិ​បារមី តេជោ​សែន ឃុំ​យៀង ស្រុក ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ។

​ជា​រៀងរាល់ថ្ងៃ គេ​ឃើញ  មាន​រថយន្ត​យី​ឌុប​ខ្នា​ត​យក្ស​ដឹក ជញ្ជូន​ឈើ​ចេញពី​ដី​តំបន់​ក្រៅ  ក្រុមហ៊ុន​ដោយ​ហែក​ប៉េសេ ពី  មេព្រៃ តាមរយៈ​ក្រុមហ៊ុន​ដួង ស្រួច​ដឹកយក​ទៅ​លក់​នៅ​តាម  បណ្តា​ខេត្ត​នានា ។

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា  ប៉េសេ​មួយ​សន្លឹក​ត្រឹម​១៨​ម៉ែត្រ គូប​ប៉ុណ្ណោះ តែ​ក្រុម ឈ្មួញ​ដឹក  ជាក់ស្តែង ពី​៤០ ទៅ ៤៥​ម៉ែត្រ  គូ​ប ។ ក្រុមហ៊ុន ដួង​ស្រួច​បាន ដាក់ពង្រាយ​មេការ​ជាច្រើន នាក់ កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្ត ព្រះវិហារ ក្នុងនោះ​គេ​លើក យកឈ្មោះ តែ​៣​នាក់ ប៉ុណ្ណោះ  មក​បង្ហាញ​គឺ​ឈ្មោះ ថៃ គឹម​ហេង ដែល​ជា​ជំនួយការ​របស់ ឯកឧត្តម ស ថា​វី អភិបាលខេត្ត  ឧត្តមានជ័យ ។ លោក ពៅ  និង​លោក ប៉េង​អាន ដែល​ពួក  គេ​កំពុង​ប្រកូក​ប្រកាស​ដឹកនាំ  កម្លាំង និង​រថយន្ត​បង្កុង​មកពី  បណ្តា​ខេត្ត​នានា កាប់​និង​ដឹក  ជញ្ជូន​ឈើ​យ៉ាង​កក្រើក​ដល់  ប្រជាពលរដ្ឋ និង​សមត្ថកិច្ច  ពាក់ព័ន្ធ ក្នុង​ខេត្ត ព្រះវិហារ ។

​ប្រភពព័ត៌មាន ខាងលើនេះ  ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ  សូម​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍  សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស  និង​ជា​ប្រធាន​គណៈកម្មការ  បង្ក្រាប​បទល្មើស​ព្រៃឈើ​រួម ទាំង ឯកឧត្តម វេង សាខុន  រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា ប្រ​ម៉ាញ់និង​នេសាទ មេត្តា​ត្រួត  ពិនិត្យ​ក្រុមហ៊ុន​ដួង​ស្រួច ដែល ប្រើ​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​គ្រួសារ  យោធិន​ខុស​គោលការណ៍ ។   ព្រោះ​បើ​រង់ចាំ​ចំណាត់ការ  អភិបាល​ខេត្ត​ព្រះវិហារ​ដែលជា  អនុប្រធាន​គណៈកម្មកា​រ​អាច ទំនង​ជា​ចាំ​ត្រង​ស្វែងរក​ផល ប្រយោជន៍​ពី​បទល្មើស​ព្រៃឈើ  គឺ​ពិតជា​ពុំ​អាច​ទប់ស្កាត់​បទ ល្មើស​ព្រៃឈើ​ដែល​មាន​ទ្រង់ ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​ដួង​ស្រួច  បានឡើយ ៕

Filed in: ព័ត៌មានជាតិ, រាយការណ៍​ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.