ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on មាន អាថ៌កំបាំង អ្វី​នៅ​ពី ក្រោយ​ភាព ស្ងប់ស្ងាត់ បទល្មើស សេដ្ឋកិច្ច​

មាន អាថ៌កំបាំង អ្វី​នៅ​ពី ក្រោយ​ភាព ស្ងប់ស្ងាត់ បទល្មើស សេដ្ឋកិច្ច​

ចាប់តាំងពី​មាន​ការផ្លាស់ ប្តូរ​តួនាទី​ប្រធាន​នាយកដ្ឋាន  ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច  ក្រោម​ការដឹកនាំ​របស់ លោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន មជ្ឈដ្ឋាន​ទូទៅ​ហាក់​បាន​ចាប់ អារម្មណ៍​ទៅលើ​ភាពស្ងប់ស្ងាត់  ចំពោះ​បទល្មើស​សេដ្ឋកិច្ច​ទាំង នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា  នៅតាម​បណ្តា​ខេត្ត​ទូទាំង  ប្រទេស ។ មិនដឹងថា ក្រោម  ចំណាត់ការ​លោក​ឧត្តមសេនីយ៍ ឯក ចាន់ វ៉ាន់​ធឿន ដែល​សំរេច  ផ្លាស់ប្តូរ​មុខងា​រលោក ឡុង​ស្រេង ដែល​ល្បី​ខាង​បង្ក្រាប  បទល្មើស​សេដ្ឋកិច្ច ដូច​ករណី បទល្មើស​ផលិត​ភេសជ្ជៈ ខា​រ៉ា  បាវ​ក្លែងក្លាយ​នៅ​សង្កាត់​បឹង ទំពុន រាជធានី​ភ្នំពេញ ដោយ សូម្បី​ដំឡូង​មី​ស្ងួត​លាយ ដី ខ្សាច់​នៅ​ខេត្ត​បាត់ដំបង ក៏​មិន អាច​គេចផុត​ពី​កណ្តាប់ ដៃ​ដែក របស់លោក ឡុង ស្រេង បាន ឡើយ ។​

​មាន​ការងឿងឆ្ងល់​ថា  បន្ទាប់​ពី លោក ចាន់ វ៉ាន់​ធឿន ឡើងកាន់តំណែង​ជា​ប្រធាន  នាយកដ្ឋាន​ប្រឆាំង​បទល្មើស  សេដ្ឋកិច្ច ក៏​ស្រាប់តែ​មាន​ការ ផ្លាស់ប្តូរ​តួនាទី​លោក ឡុង ស្រេង ឱ្យ​ដេក​អាន​កាសែត  រហូត​លេចមុខ​នៅ​បឹង​ទន្លេ សាប​បង្ក្រាប​បទល្មើស​ជ​ល​ផល ទៅវិញ រួច​តែងតាំង​លោក អ៊ុំ  មុន្នី ឱ្យ​ចុះ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ដែល​មាន​រយៈពេល ជាង​មួយ​ឆ្នាំ​ទៅ​ហើយ ហាក់​ពុំ បានបង្ហាញ​ស្នាដៃ​ក្នុងការ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​អ្វី ទាំងអស់ ។

​ស្ថានភាព ស្ងប់ស្ងាត់ របស់ លោក​ឧត្តមសេនីយ៍ទោ អ៊ុំ មុន្នី  ត្រូវបាន​គេ​ដាក់​ការសង្ស័យថា  អាច​មាន​ការពាក់ព័ន្ធ​ទៅនឹង  អំពើពុករលួយ ដែល​មាន​តែ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទេ ទើប​អាច​បើក​កកាយ​នូវ ចម្ងល់​សាធារណជន​បាន ។​

​ស្ថិតក្រោម​អនុសាសន៍​របស់  សម្តេច​ក្រឡាហោម ស ខេង  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង  មហាផ្ទៃ គឺ​ករណី​បទល្មើស  សេដ្ឋកិច្ច មិន​ត្រឹមតែ​ធ្វើឱ្យ​ប៉ះ ពាល់​ដល់​ចំណូល​ពន្ធ​រដ្ឋ​ប៉ុណ្ណោះ ទេ ប៉ុន្តែ​បញ្ហា​សុខភាព​របស់  ប្រជាពលរដ្ឋ​ដែល​ទទួលទាន ភេសជ្ជៈ​និង​ផលិតផល​ក្លែង ក្លាយ គឺជា​វិធានការ​ចម្បង ដែល​តម្រូវ​ឱ្យ​នាយកដ្ឋាន​បង្ក្រាប  បទល្មើស​សេដ្ឋកិច្ច​ត្រូវតែ​បង្ក្រាប ឱ្យបាន​ដាច់ខាត ។

​ចុះបើ​ចំណាត់កា​រលោក អ៊ុំ  មុន្នី ស្ងាត់​ដូច​ចោរលួច​សេះ  បែប​ហ្នឹង ទើប​តម្រូវឱ្យមាន ការស៊ើបអង្កេត​យ៉ាង​យកចិត្ត  ទុកដាក់​ពី​សំណាក់​អង្គភាព  ប្រឆាំង​អំពើពុករលួយ ទើប អាច​រក​ឃើញ​ពី​ភាពមិនប្រក្រតី  ដែល​គេ សង្ស័យថា អាចមាន  ការ​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ពុក រលួយ​ជាក់​ជាមិនខាន ។​

​ពិតជា​រឿង​ដែល​នឹក​ស្មាន  មិន​ដល់​មែន​បន្ទាប់​ពី​សារព័ត៌មាន​ជាតិ​លើកយក​ករណី​ស្ងប់ ស្ងាត់​របស់​នាយកដ្ឋាន​ប្រឆាំង  បទល្មើស​សេដ្ឋកិច្ច​រួចមក ត្រូវ  បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​រកឃើញ​បទល្មើស ជាក់  ស្តែង​ចេញ​ពី​មន្ត្រី​នាយកដ្ឋាន បទល្មើស​សេដ្ឋកិច្ច​ចំនួន ២​រូប  ដើរ​ប្រមូល​លុយ​ប្រចាំខែ​ជាង  ១០០​កន្លែង ចាប់ពី ២០០០០  រៀល រហូតដល់​១០០០​ដុល្លារ  ឯណោះ ។ តើ​អាច​នៅមាន  មន្ត្រី​ប៉ុន្មាន​នាក់​ទៀត​ដែល​ពាក់ ព័ន្ធ​ទៅនឹង​អំពើពុករលួយ​ក្នុង នាយកដ្ឋាន​បង្ក្រាប​បទ​ល្មើស សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល បាន​ផ្តល់​ទំនុកចិត្ត​យ៉ាង​ខ្ពស់​ទៅ លើ​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ដើម្បី​ធានា​ដល់​ការវិនិយោគ​បរទេស​ក៏​ដូចជា អ្នក​វិនិ  យោគ​ក្នុងស្រុក​ឈានទៅរក ទំនុកចិត្ត​ពិតប្រាកដ​ទៅលើ​ស្ថេរ  ភាព​សង្គមួ​យ​ដែល​គ្មាន​ការ គាបសង្កត់​លើ​អំណាច​ក្រៅ ច្បាប់ ៕

 

 

Filed in: ព័ត៌មានជាតិ, រាយការណ៍​ពិសេស, សូមរាយការណ៍

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.