ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on មេឈ្មួញ ឈើឈ្មោះ អាវ៉ៃ កំពុង ដឹកឈើ នៅខេត្ត រតនៈគិរី ទៅស្រុក យួនឡើងវិញ

មេឈ្មួញ ឈើឈ្មោះ អាវ៉ៃ កំពុង ដឹកឈើ នៅខេត្ត រតនៈគិរី ទៅស្រុក យួនឡើងវិញ

ទោះបីមក ការរិះគន់ ពីអន្តរជាតិ ជុំវិញ ករណីនាំ ឈើចេញ ទៅប្រទេស វៀតណាម ក្នុងទំហំឈើ ៣០ម៉ឺន ម៉ែត្រគូប ដោយផ្តោតលើ ខេត្តរតនៈគិរី ខ្លាំងជាង ខេត្តណាៗក្តី ក៏ក្រសួង បរិស្ថាន ហាក់ពុំបាន ទទួលស្គាល់ របាយការណ៍ ទាំងស្រុង នៅឡើយទេ ។ ប្រភព ព័ត៌មានគួរ ឲ្យជឿទុកចិត្ត បាននាពេល ថ្មីៗនេះគឺ ក្រុមឈ្មួញ ឈើនៅខេត្ត រតនៈគិរី ឈ្មោះអាវ៉ៃ និងឈ្មោះតី បាននិងកំពុង ដុតដៃដុតជើង ដឹកជញ្ជូន ឈើចូល ស្រុកយួន តាមច្រក អូរយ៉ាដាវ ស្របពេល ដែលយុទ្ធនាការ ឃោសនា បោះឆ្នោត ឃុំសង្កាត់ កំពុងបន្ត យុទ្ធនាការ ។

មិនដឹងថា លោកថង សាវុន អភិបាល ខេត្តរតនៈគិរី និងជាអនុ ប្រធានគណៈ កម្មការ បង្ក្រាប បទល្មើស ព្រៃឈើ ដែលមាន សិទ្ធិអំណាច បញ្ជាកម្លាំង កងទ័ពខេត្ត កងរាជ អាវុធហត្ថខេត្ត រួមទាំងកម្លាំង នគរបាល ក្នុងខេត្ត រាប់ពាន់នាក់ មិនបានដឹង ពីបទល្មើស ដឹកជញ្ជូន ឈើតាមផ្លូវ ជាតិឬទទួល បានផល ប្រយោជន៍ពី ក្រុមអាវ៉ៃ និងនាងតី ឬយ៉ាងណា នោះទេទើប ស្ងាត់ស្ងៀម បែបហ្នឹង ។ ព្រោះជា ទម្លាប់ បើមេឈ្មួញ ឈើពុំបាន ទទួលសញ្ញា ភ្លើងខៀវពី គណបញ្ជាការ ខេត្តរងនោះ ក្រុមអាវ៉ៃ និងអ្នកស្រីតី ពិតជាត្រូវ ដឹកចាំឱកាស ដោយមិនអាច ធ្វើសកម្មភាព បែបគគ្រឹក គ​គ្រេង ដូចនេះ បានទេ ។

ម្យ៉ាងវិញទៀត ឈ្មួញឈើ ដុះស្លែដូច អាវ៉ៃនិង ឈ្មោះតី គឺឡើងចុះ ក្នុងសាលា ខេត្តឡើងសឹក កាំជណ្ដើរ អស់ទៅហើយ បើគ្មានការ ឃុបឃិត បើកភ្លើងខៀវ ទេគឺក្រុម ឈ្មួញទាំងពីរ នេះក៏មិន អាចនាំឈើ ចេញបានដែរ ។ ទីបំផុតក្ដី សង្ឃឹមរបស់ ប្រមុខរាជ រដ្ឋាភិបាល ទៅលើ ចំណាត់ការ អភិបាលខេត្ត រតនៈគិរី គឺពិតជាពុំ អាចទទួល បានផលជា វិជ្ជមានបាន នោះឡើយ បើកម្លាំង សមត្ថកិច្ចក្នុង ខេត្តរាប់ពាន់ នាក់ធ្វើការ មិនបានស្មើ នឹងអ្នកកាសែត ២ទៅ៣នាក់ ផងនោះ ៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.