ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on ពាក្យបណ្តឹងជនរងគ្រោះតាំងពីឆ្នាំ២០១៦ តុលាការខេត្តត្បូងឃ្មុំ សម្ងំស្ងៀម

ពាក្យបណ្តឹងជនរងគ្រោះតាំងពីឆ្នាំ២០១៦ តុលាការខេត្តត្បូងឃ្មុំ សម្ងំស្ងៀម

សកម្មភាពប្រើដុំថ្ម និងកាំភ្លើង ខ្លីវាយមកលើក្បាលឈ្មោះ ផល ផានិត អាយុ១៨ឆ្នាំ បណ្តាលឱ្យ បែកក្បាលក្នុងពិធីរាំវង់មួយនៅ វត្តអង្គរក្នុង ហៅវត្តស្តេចកន ភូមិ អង្គរក្នុង ឃុំដូនតី ស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ ទី២០ខែមេសាឆ្នាំ២០១៦មកម៉្លេះ។ ក្រោយពេលកើតហេតុ ឪពុកជន រងគ្រោះបានដាក់ពាក្យបណ្តឹងទៅ កាន់អធិការដ្ឋាននគរបាលស្រុក ពញាក្រែក ប៉ុន្តែសមត្ថកិច្ចពុំមាន ចំណាត់ការសួរនាំជនល្មើសឈ្មោះ ម៉ន បូរិទ្ធ នោះទេ រហូតមក ដល់សព្វថ្ងៃ ។

លោក អ៊ន សុផល ដែលជា ឪពុកជនរងគ្រោះ ក៏បានបន្តដាក់ ពាក្យបណ្តឹងចូលព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំតាំង ពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦ ដោយភ្ជាប់ជាមួយភស្តុតាងស្លាក ស្នាមក្នុងរូបថតកូនប្រុសគាត់ មិន ដឹងថាតុលាការទទួលការគំរាមពី ជនដៃដល់ឬក៏មានអ្វីនៅពីក្រោយ ចំណាត់ការនេះទេ ទើបលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ត្បូងឃ្មុំហាក់ធ្វើមិនដឹងមិនឮចំពោះ ពាក្យបណ្តឹងគាត់ ។ ព្រោះបើ គិតរហូតមកដល់ពេលនេះ គឺមាន រយៈពេលជាង២ឆ្នាំ ឃើញមាន ការហៅពីក្រឡាបញ្ជី២ដង និង ចៅក្រមស៊ើបសួរម្តង ដោយពុំ ឃើញមានចំណាត់ការរបស់តុលា ការកោះហៅជនល្មើស និងជន រងគ្រោះដើម្បីបន្តនីតិវិធីតទៅ ទៀតឡើយ ។

បើផ្អែកទៅលើសកម្មភាពជន ដៃដល់ឈ្មោះ ម៉ន បូរិទ្ធ ត្រូវ បានជនរងគ្រោះបញ្ជាក់ក្នុងពាក្យ បណ្តឹងយ៉ាងច្បាស់ថា គឺនៅ ម៉ោង៤និង៣០នាទី ជនរងគ្រោះ ឈ្មោះ ផល ផានិត ដែលអង្គុយ លើម៉ូតូជាមួយមិត្តភក្តិឈ្មោះ ឈៀង រតនា ហើយក៏បានចេញ ទៅបន្ទប់ទឹកតែម្នាក់ឯង ។ ពេល ចេញពីបន្ទប់ទឹក ឈ្មោះ ម៉ន បូរិទ្ធ រួមទាំងបក្ខពួកប្រហែល៧ នាក់ ដោយម្នាក់មានកាំភ្លើងខ្លីមក ភ្ជង់ក្បាលជនរងគ្រោះ ពេលនោះ ឈ្មោះ ម៉ន បូរិទ្ធ ក៏បានយកដុំ ថ្មដែលកាន់មកវាយលើក្បាលឈ្មោះ ផល ផានិត តែម្តង ហើយ អ្នកដែលកាន់កាំភ្លើងខ្លីក៏បានយក កាំភ្លើងដែលភ្ជង់មកវាយបន្ថែម ផងដែរ ។

ករណីប្រើអំពើហិង្សារវាង មនុស្សមួយក្រុមមកលើជនរងគ្រោះ ម្នាក់ឈ្មោះផល ផានិត បណ្តាល ឱ្យមានអ្នកចូលរួមក្នុងពិធីរាំវង់ចូល មកឃាត់ ទើបបក្ខពួកម៉ន បូរិទ្ធ ធ្វើការគេចខ្លួន ។ ម៉្យាងវិញទៀត បក្ខពួក ម៉ន បូរិទ្ធ ដែលកាន់ កាំភ្លើងខ្លីភ្ជង់ក្បាលជនរងគ្រោះ អាចជាកម្លាំងសមត្ថកិច្ច ឬជាកូន សមត្ថកិច្ចផង ទើបមានកាំភ្លើង កាន់ដើរប្រើអំពើហិង្សានៅទីសាធារណៈ ដែលមានប្រជាជនច្រើន ចូលរួមបែបនេះ ។

មិនដឹងថា ហេតុផលពិតប្រាកដ ដែលព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំមិនព្រមកោះហៅជន សង្ស័យឈ្មោះ ម៉ន បូរិទ្ធ ដើម្បី ស្វែងរកជនសង្ស័យដែលកាន់កាំ ភ្លើង រួមទាំងបក្ខពួក ក៏ព្រោះ តែអាចជាប់ពាក់ព័ន្ធទៅនឹងអ្នក មានអំណាចក្នុងស្រុកពញាក្រែក ឬយ៉ាងណានោះទេ ។ ព្រោះ អ្នកដែលមានកាំភ្លើងខ្លីកាន់ គឺជា កម្លាំងសមត្ថកិច្ចដែលមានបុណ្យ ស័ក្តិគួរសម ប៉ុន្តែបើលោកព្រះ រាជអាជ្ញាមិនចាត់ការតាមពាក្យ បណ្តឹងដោយផ្អែកទៅលើអ្នកមាន បុណ្យស័ក្តិទេនោះ បញ្ហាយុត្តិធម៌ នៅក្នុងសង្គមខ្មែរពិតជាមិនអាច ស្វែងរកដំណោះស្រាយជូនពលរដ្ឋ ស្លូតត្រង់បាននោះឡើយ ។ ហើយ បើបង្កើតតុលាការមិនអាចស្វែង យុត្តិធម៌ជូនពលរដ្ឋស្លូតត្រង់បាន ដដែលនោះ តើចាំបាច់អីទៅបង្កើត ស្ថាប័នតុលាការនាំបំផ្លាញថវិកា ជាតិ គឺទុកលុយធ្វើផ្លូវ សាលា រៀន គឺវាចំណេញជាង ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.