ចាងហ្វាងការផ្សាយ ៖ លោក នង ណេត / ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 725 285 / 097 87 55 785, Email: norngnet@gmail.com
Comments Off on មេភូមិអត់ចេះអក្សរ ចេះតែស៊ីលុយ ឈ្ងុយជាងអ្នកចេះអក្សរទៅទៀត

មេភូមិអត់ចេះអក្សរ ចេះតែស៊ីលុយ ឈ្ងុយជាងអ្នកចេះអក្សរទៅទៀត

អ្នកស្រី ហុក លឿម ប្រកប មុខរបរលក់គុយទាវនៅភូមិព្រៃព្រិច រហូតដល់ក្លាយជាមេភូមិ ទោះបី ជាគាត់អត់ចេះអក្សរ ប៉ុន្តែអារឿង ចេះស៊ីលុយវិញ គឺឈ្ងុយតែម្តង។

តាមការអះអាងរបស់ប្រជា ពលរដ្ឋ គឺដីមួយកន្លែងអ្នកស្រី  ហុក លឿម ផ្តិតមេដៃទទួល ស្គាល់ដល់ទៅ២ឬ៣ម្ចាស់ឯណោះ ពិសេសគឺឱ្យតែមានលុយ ។ បាន ជាគាត់ប្រើស្នាមមេដៃជំនួសឱ្យ ហត្ថលេខា ព្រោះគាត់មិនទាំងចេះ ស៊ីញ៉េថែមទៀតផង ដូចករណី លិខិតបញ្ជាក់ព្រំដីឱ្យកូនគាត់ឈ្មោះ លី ផូរ ដែលរំលោភយកដីឈ្មោះ ហេង តាំងលាង ដែលទិញពី ឈ្មោះ មូល មឿន តាំងពីឆ្នាំ ២០០៦ ដោយគ្រាន់តែផ្តិតមេដៃ ជាភស្តុតាងស្រាប់ ។

បច្ចុប្បន្ន ជនរងគ្រោះឈ្មោះ ហេង តាំងលាង កំពុងដាក់ ពាក្យបណ្តឹងសុំអន្តរាគមន៍ពីរដ្ឋ សភាជាតិ ។ ផ្អែកតាមឯកសារ មន្ត្រីជំនាញរដ្ឋសភា បានលើក ឡើងថា លិខិតព្រំដីរបស់ឈ្មោះ លី ផូរ ដែលបានផ្តិតមេដៃទទួល ស្គាល់ពីម្តាយឈ្មោះហុក លឿម គឺមិនត្រឹមត្រូវនោះទេ ព្រោះអ្នក ជាប់ព្រំដីមាន៣ម្ចាស់ ប៉ុន្តែមានតែ ម្ចាស់ម្នាក់ប៉ុណ្ណោះដែលផ្តិតមេដៃឱ្យ។

មានករណីលើកឡើងថា ប្រសិនបើលិខិតបញ្ជាក់ព្រំដីដែល ពុំមានលក្ខណៈត្រឹមត្រូវបែបហ្នឹង ហើយចៅសង្កាត់ប៉ោយប៉ែតនៅ តែអាចចេញពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លីទៅឱ្យឈ្មោះ លី ផូរ ទៀត គឺចៅសង្កាត់ក៏ខុសដែរ ។ ចំណែកបង្កាន់ដៃកាន់កាប់ដីលោក មូល មឿន ដែលមានលេខរៀង ទី៨៤៨ ត្រូវបានមន្ត្រីឃុំអះអាងថា គេលែងប្រើហើយនោះ គឺជារឿង មិនពិតនោះទេ ។ ព្រោះតាមផ្លូវ ច្បាប់ គេអាចធ្វើថ្មីបានដោយ យោងលើបង្កាន់ដៃបានធ្វើតាំងពី ឆ្នាំ២០០៥ ទើបអាចដោះស្រាយ បញ្ហាទំនាស់បាន ។ ហើយបើ ចេះត្រឹមថា អាធ្វើមុនលែងប្រើ ហើយ ធ្វើថ្មីទើបទទួលស្គាល់ដូច ការអះអាងរបស់ចៅសង្កាត់ប៉ោយ ប៉ែតទេនោះ ស្រុកខ្មែរ១០០ឆ្នាំ ទៀតក៏ដោះស្រាយបញ្ហាដីធ្លីមិន ចប់ដែរ ។

ដើម្បីធានាដល់ការដោះស្រាយ បញ្ហាទំនាស់ដីធ្លីប្លង់កម្មសិទ្ធិកុំឱ្យ មានការចាត់ទុកលិខិតបទដ្ឋានដែល ចេញដោយមន្ត្រីរដ្ឋនៅមានភាព ស្រពិចស្រពិលបែបហ្នឹងតទៅទៀត ក្រសួងមហាផ្ទៃគួររៀបចំបើកវគ្គ បំប៉នដល់មន្ត្រីឃុំឱ្យយល់ដឹងពីបែប បទក្នុងការទទួលស្គាល់លើលិខិត ស្នាមឱ្យបានច្បាស់ ។ ហើយបើ ពិនិត្យទៅលើចំណេះដឹងមេភូមិ ព្រៃព្រិចដែលសូម្បីតែឈ្មោះខ្លួនឯង  ក៏ស៊ីញ៉េ ក៏មិនចេះផង តើគួរ ទុកមេភូមិអសមត្ថភាពបែបហ្នឹង ឱ្យប្រជាពលរដ្ឋរិះគន់ធ្វើអ្វី ។ ព្រោះ និស្សិតច្រើនណាស់ក្នុងមួយឆ្នាំៗ ដែលមានសមត្ថភាព មិនគួរឱ្យ ប្រើអ្នកអត់ចេះអក្សរដូចអ្នកស្រី ហុក លឿម ឱ្យធ្វើជាមេភូមិដូច បង្កើតឱ្យមានទំនាស់ក្នុងភូមិយ៉ាង ដូច្នោះដែរ ៕

    

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍​ពិសេស

Recent Posts

Bookmark and Promote!

© 2019 អធិបតី. All rights reserved. XHTML / CSS Valid.
Daily designed by Theme Junkie.